សេចក្តីបំភ្លឺព័ត៌មានឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ
ព្រៃវែង:សេចក្តីបំភ្លឺព័ត៌មានឆ្លើយតបទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គមរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដោយបានលើកឡើងដូចខាងក្រោម៖
– ស្ថានីយថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ១ ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ថ្លឹងឡានប្រែក្លាយ ជាជញ្ជាំងថ្លឹងលុយទាំងថ្ងៃទាំងយប់មិនញញើតអ្វីទាំងអស់។ ទោះបីជាមិនលើសទម្ងន់ក៏មន្ត្រីប្រចាំការនៅទីនោះសុំលុយថ្លៃ បាយទឹកនិងកាហ្វេផងដែរ។ ក្រុមមន្ត្រីដែលប្រចាំការនៅស្ថានីយថ្លឹងយថយន្ត រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់អោយ
បានច្រើន ហើយបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកតែលុយប៉ុណ្ណោះ។ ក្នុងអត្ថន័យនេះ ថ្នាក់ដឹកនាំទាំងអស់ និងមន្ត្រីប្រចាំនៅអនុស្ថានីយរំចេក ចំណុះឲ្យស្ថានីយអ្នកលឿងខេត្តព្រៃវែង សូមធ្វើការ
បំភ្លឺជូនសាធារណជនដូចខ
– ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គេហទំព័រ សារព័ត៌មាន អំណាចខ្មែរ ដោយចោទមកលើថ្នាក់ដឹកនាំមន្ទីរ និង មន្ត្រីស្ថានីយថា បានសុំលុយថ្លៃបាយទឹក និងកាហ្វេ រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ បើទោះបីជាក្រុមអ្នករកស៊ីដឹក ទំនិញទាំងនោះដឹកមិនលើសទម្ងន់ក៏ដោយ គឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ប្រាស់ចាកពីការពិតទាំងស្រុង។
– កន្លងមកថ្នាក់ដឹកនាំមន្ទីរ លោកប្រធាន អនុប្រធាន និងមន្ត្រីប្រចាំការនៅអនុស្ថានីយរំចេក ចំណុះឲ្យស្ថានីយជញ្ជីង អ្នកលឿង ខេត្តព្រៃវែង តែងតែយកចិត្តទុកដាក់អនុវត្តការងារឱ្យស្របទៅនឹងច្បាប់ដែលមានចែងជាធរមាន។
– គ្រប់យានយន្តដឹកជញ្ជូនទំនិញទាំងអស់ ត្រូវតម្រូវអោយចូលត្រួតពិនិត្យទម្ងន់ ក្នុងករណីផ្ទុកមិនលើសទម្ងន់កម្រិត កំណត់ ត្រូវបានអនុញ្ញាតឱ្យបន្តដំណើរទៅមុខធម្មតា ដោយមិនមានការបង់ប្រាក់អ្វីឡើយ ប៉ុន្តែបើពិនិត្យឃើញថា មានផ្ទុក លើសទម្ងន់អនុញ្ញាត ត្រូវធ្វើផាកពិន័យជាប្រាក់ និងទទួលទណ្ឌកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។
– អត្ថបទដែលគេហទំព័រទាំងពីរចុះផ្សាយខាងលើ គឺជាអត្ថបទដដែលចម្លងចេញពីអត្ថបទសារព័ត៌មានរបស់គេហ ទំព័រមួយចំនួនដែលចុះផ្សាយកន្លងមក ហើយស្ថានីយក៏បានធ្វើការឆ្លើយបំភ្លឺជាច្រើនដងរួចរាល់ផងដែរ។
– មន្ត្រីប្រចាំការក្នុងស្ថានីយទាំងអស់បានអនុវត្តការងាររឹតបណ្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទៅតាមតួ នាទីភារកិច្ច និងបទបញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ ផ្លូវថ្នល់ឱ្យបានរឹងមាំស្ថិតស្ថេរគង់វង្ស។
– ស្ថានីយអ្នកលឿង និងអនុស្ថានីយរំចេក ខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់ម្ចាត ថ្លែងអំណរគុណដល់ម្ចាស់រថយន្តដឹកទំនិញ អ្នកសារ ព័ត៌មាន ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែយកចិត្តទុកដាក់លើវិស័យដឹកជញ្ជូនផ្លូវគោក បានចូលរួមសហការ និងគោរព ច្បាប់ ក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ស្ថានីយនឹងទទួលយកមតិរិះគន់ស្ថាបនា ពីគ្រប់មជ្ឈដ្ឋាន ដើម្បីបំពេញចន្លោះខ្វះខាត និងអនុវត្តការងារអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។