ព័ត៌មានជាតិ

ត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវ PV1 ពីភូមិព្រៃក្រឡាញ់ធំ ទៅភូមិកំពង់ទ្រា

លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានអមដំណើរ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korea Eximbank) ប្រចាំនៅរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវ PV1 (ពីភូមិព្រៃក្រឡាញ់ធំ ទៅភូមិកំពង់ទ្រា) មានប្រវែង ៨,៩៦គ.ម ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង ជាប្រភេទផ្លូវកម្រាលបេតុងរបស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (Climate Resilient Rural Infrastructure Development) ក្រោមហិរញ្ញប្បទានដោយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)។ ផ្លូវនេះស្ថាបនាជាប្រភេទផ្លូវបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ទទឹងខ្នងលើសរុប ៧ម៉ែត្រ (ទទឹងចរាចរណ៍ក្រាលបេតុង ៦ម៉ែត្រ និងចញ្ចើមផ្លូវ ០,៥ម៉ែត្រ សងខាង ជាប្រភេទក្រួសក្រហម)។ ក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ គឺក្រុមហ៊ុនកូរ៉េ ឈ្មោះ អ៊ិលស៊ុង-គុមហូចញវេនឈ័រ (Ilsung-Kumho Joint Venture)។
ខ្សែផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺឃុំព្រៃស្រឡិត និងឃុំមេសប្រចាន់ ស្ថិតក្នុងស្រុកពារាំង។ បច្ចុប្បន្នដំណើរការស្ថាបនាម្រេចបាន ៧០% ហើយគ្រោងនឹងស្ថាបនាបញ្ចប់ទាំងស្រុងនៅត្រឹម ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។គម្រោងផ្លូវមួយខ្សែ​នេះ ស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្រោយពីស្ថាបនាផ្លូវមួយខ្សែនេះ​រួច​ ខ្សែផ្លូវនេះជាបណ្តាញតភាប់ពីជនបទទៅទីប្រជុំជនប្រកបដោយចិរភាព និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ។ប្រជាពលរដ្ឋ បានសំដែងអារម្មណ៍សប្បាយចិត្តរីករាយដោយ បានទទួលផ្លូវមួយខ្សែនេះងាយស្រួលក្នុងការធ្វើដំណើរ និងគិតគូរដល់ជីវិភាពរស់នៅ​ពួកគាត់ក៏បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *