លោក ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ជម្រុញដល់មន្រ្តីទាំងអស់ត្រូវពង្រឹងអនុវត្តការងាររបស់ខ្លួន ម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល

លោក ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង ជម្រុញដល់មន្រ្តីទាំងអស់ត្រូវពង្រឹងអនុវត្តការងាររបស់ខ្លួន ម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ​ព្រៃវែង៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាពលោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធទាំងអស់។ ក្នុងកិច្ចប្រជុំនោះ គ្រប់ប្រធានការិយាល័យទាំងអស់បានរាយការណ៍អំពីលទ្ធផលការងារដែលខ្លួនសម្រេចបានក្នុងរយៈពេលមួយខែកន្លងមក ហើយក្នុងនោះគ្រប់ការិយាល័យទាំងអស់ក៏បានរៀបចំនៅផែនការសកម្មភាពបន្តរបស់ការិយាល័យរបស់ខ្លួនធ្វើយ៉ាងណាដើម្បីធានានិងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទីភារកិច្ចទៅតាមការិយាល័យរៀងៗខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ​ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន ពិត និងលឿនរហ័ស ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត។ ទន្ទឹមនឹងការអបអរសាទរចំពោះវឌ្ឍនភាពការងារ លោកក៏បានជំរុញឱ្យមន្ត្រីគ្រប់ផ្នែកបន្តពង្រឹងសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។…

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញក្រុងពលីត្រៀមអបអរសាទរ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦ 

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញក្រុងពលីត្រៀមអបអរសាទរ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៦ ​ព្រៃវែង៖ នៅព្រឹកទី២០ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីក្រុងពលី សុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសត្រៀមរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ឆ្នាំ២០២៦ និងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងវត្តមានដ៏ខ្ពស់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមត្តេយ្យសិក្សាស្តង់ដា ២ ខ្នង មាន ៨ បន្ទប់ ដែលជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅស្រុកស្វាយអន្ទរ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមត្តេយ្យសិក្សាស្តង់ដា ២ ខ្នង មាន ៨ បន្ទប់ ដែលជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅស្រុកស្វាយអន្ទរ ព្រៃវែង៖ នាព្រឹកទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់អគារមត្តេយ្យសិក្សាស្តង់ដា ២ ខ្នង…

វិចារណកថា៖ ឥណទានកាបូន (Carbon Credit): យន្តការក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

វិចារណកថា៖ ឥណទានកាបូន (Carbon Credit): យន្តការក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ចេញផ្សាយ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦ ឥណទានកាបូន (Carbon Credit): យន្តការក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ១. អ្វីទៅជាឥណទានកាបូន? ឥណទានកាបូន(#Carbon #Credit) ជាការទូទាត់កាបូន គិតជាឯកតាហិរញ្ញវត្ថុនៃការវាស់វែងដែលតាងការស្រូបយក ឧស្ម័នផ្ទះកញ្ចក់ ដែលសមមូលឧស្ម័នកាបូនិក ចំនួន១តោនពីបរិយាកាស។ ឥណទានកាបូន (Carbon Credit) គឺជាឧបករណ៍ហិរញ្ញវត្ថុ និងជាឯកតារង្វាស់ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាសកល។…

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា កម្ពុជាបន្ថែមការនាំចូលប្រេងឥន្ធនៈពីសិង្ហបុរី និងម៉ាឡេស៊ី

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា កម្ពុជាបន្ថែមការនាំចូលប្រេងឥន្ធនៈពីសិង្ហបុរី និងម៉ាឡេស៊ី ចេញផ្សាយ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦ MoINFO APP ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កម្ពុជាកំពុងនាំចូលប្រេងឥន្ធនៈបន្ថែមទៀតពីក្រុមហ៊ុនផ្គត់ផ្គង់ នៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីបំពេញបន្ថែមការខ្វះខាតការផ្គត់ផ្គង់ពីវៀតណាម និងចិន ខណៈដែលសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ នៅទូទាំងពិភពលោក។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម…

រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកពិនិត្យសិក្សា

រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកពិនិត្យសិក្សា ចេញផ្សាយ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦ MoINFO APP សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន…

កម្ពុជា-ប្រេស៊ីល ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ

កម្ពុជា-ប្រេស៊ីល ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ ចេញផ្សាយ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦ MoINFO APP នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ លោកជំទាវ Susan Kleebank អនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសប្រេស៊ីល ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចការងារ ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងកម្ពុជា-ប្រេស៊ីល នៅរាជធានីភ្នំពេញ។…

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia ចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦ នៅព្រឹកថ្ងៃទី១៨ ខែមីនា ក្រុមហ៊ុន Metfone និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីរួមគ្នាដាក់ពង្រាយដំណោះស្រាយដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងភស្តុភារកម្មដ៏ទូលំទូលាយ។ ការចុះហត្ថលេខានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការទាញយកអត្ថប្រយោជន៍ពីភាពស៊ីសង្វាក់គ្នារវាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ដោយមានគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមកិច្ចព្រមព្រៀងនេះ…

Metfone and Air Cambodia Sign Strategic Partnership to Advance Logistics Infrastructure in Cambodia

Metfone and Air Cambodia Sign Strategic Partnership to Advance Logistics Infrastructure in Cambodia ចេញផ្សាយ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦ On the morning of March 18, Metfone and Air Cambodia…

ឯកឧត្តម ហួត ឃាងវេង ដឹកនាំកិច្ចប្រជុំពិនិត្យលើប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននានា នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ជាតិ របស់ក្រសួងព័ត៌មាន

ឯកឧត្តម ហួត ឃាងវេង ដឹកនាំកិច្ចប្រជុំពិនិត្យលើប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននានា នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ជាតិ របស់ក្រសួងព័ត៌មាន ចេញផ្សាយ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននានា នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ជាតិ…