ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមត្តេយ្យសិក្សាស្តង់ដា ២ ខ្នង មាន ៨ បន្ទប់ ដែលជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅស្រុកស្វាយអន្ទរ
ព្រៃវែង៖ នាព្រឹកទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់អគារមត្តេយ្យសិក្សាស្តង់ដា ២ ខ្នង មាន ៨ បន្ទប់ និងកន្លែងលាងដៃ១០ កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅបរិវេណសាលាបឋមសិក្សាពោធិ៍ជ្រៃ ស្ថិតនៅភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន
ប្រធានគណៈកម្មាធិការសាខាខេត្ត បាឲ្យដឹងថា អគារសិក្សាថ្មី ២ខ្នង ស្មើនឹង ៨បន្ទប់ និងកន្លែងលាងដៃ១០ កន្លែង ដែលកំពុងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះមាន៖
១-អគារមត្តេយ្យសិក្សាពោធិ៍ជ្រៃ ចំនួន ១ខ្នង ស្ថិតនៅភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានទំហំបណ្តោយ ៣២ម៉ែត្រ ទទឹង ១១,២ម៉ែត្រ កំពស់ ៤,១ម៉ែត្រ ស្មើនឹង ៤បន្ទប់ មានបំពាក់សម្ភារៈសិក្សា គ្រឿងសង្ហារឹម បន្ទប់អនាម័យ៨ កន្លែងលេងកំសាន្តកុមារ១ និងបានរៀបចំបន្ថែម សួន ក្រាលស្មៅ ចំនួន ១,១៧៦ម៉ែត្រការ៉េ ចាក់បេតុង ចំនួន ២២៦ម៉ែត្រការ៉េ និងធ្វើរបងប្រវែង ១៥១.៧ម៉ែត្រ ចាក់ដីបំពេញ លាបថ្នាំរបង និងចាក់សាបផ្លូវចូល មុខសាលា ដោយចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ និងសាងសង់រួចរាល់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៦ មានរយៈពេល ៥ខែ ១៤ថ្ងៃ ដែលចំណាយថវិកាសរុបចំនួនៈ ៨៧.៥០០ដុល្លារ។
<span;>២-អគារមត្តេយ្យសិក្សារោងដំរី ចំនួន ១ខ្នង ស្ថិតនៅភូមិជើងទឹក(ក) សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង មាន ទំហំបណ្តោយ ៣២ម៉ែត្រ ទទឹង ១១,២ម៉ែត្រកំពស់ ៤,១ម៉ែត្រ ស្មើនឹង ៤បន្ទប់ មានបំពាក់សម្ភារសិក្សា និងគ្រឿងសង្ហារឹម និងមានបន្ទប់អនាម័យ៨ ចាប់ផ្តើមសាងសង់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ និងសាងសង់រួចរាល់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ មានរយៈពេល ៥ខែ ៣ថ្ងៃ ដែលចំណាយថវិការសរុបចំនួនៈ៧០,០០០ដុល្លារ។
<span;>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា <span;>ក្រោមការដឹកនាំប្រកបដោយឆន្ទៈមនុស្សធម៌ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងមានការណែនាំតម្រង់ទិសពីកាកបាទក្រហមកម្ពុជា បានធ្វើឲ្យសាខាកាកបាទក្រហមខេត្តព្រៃវែង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំង<span;>ចិត្ត ក្នុងការបំពេញបេសកកម្មមនុស្សធម៌បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្ត តាមទស្សនៈវិស័យ រួមចំណែកកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងតម្លៃមនុស្សធម៌របស់ជនរង គ្រោះ និងស្របតាមទិសដៅយុទ្ធសាស្ត្រ បេសកកម្មលើវិស័យអាទិភាពការងារទាំង៤ របស់កាកបាទក្រហមកម្ពុជា ប្រកបដោយ ភាពជោគជ័យ និងឆ្លើយតបតាមតម្រូវការចាំបាច់របស់ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗបាន ទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមទិសស្លោក – កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា និង មិន ទុកនរណាម្នាក់ចោលឡើយ។
<span;>ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍បន្ថែមថា ការសម្ពោធ<span;>អគារមតេ្តយ្យសិក្សាស្តង់ដា ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងនេះ គឺ<span;>ជាចំណងដៃថ្មីបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងចំនួនសិស្ស ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ និងបានរួមចំណែកដ៏ថ្លៃថ្លា ក្នុងការជួយលើកកម្ពស់ដល់ការ សិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានចាត់ទុកការអភិវឌ្ឍនធានមនុស្ស ជាអាទិភាពទី១។
<span;>ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងក្រុមការងារ បានរៀបចំម្ហូបអាហារ និងភេសជ្ជៈជូនក្មួយៗសិស្សានុសិស្សទទួលទានជាអាហារសាមគ្គីផងដែរ៕
