ឯកឧត្តម ហួត ឃាងវេង ដឹកនាំកិច្ចប្រជុំពិនិត្យលើប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននានា នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ជាតិ របស់ក្រសួងព័ត៌មាន
ចេញផ្សាយ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦
នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននានា នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ជាតិ របស់ក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គលេខាធិការ អគ្គនាយក អគ្គនាយិកា លោក លោកស្រី អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ដែលបានរៀបចំឡើងនៅសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។