ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញបានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម

ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញបានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីរៀបចំជួសជុល និងកែលម្អបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនទំនិញចេញចូល រវាងប្រទេសជាប់ព្រំប្រទល់ កម្ពុជា-វៀតណាម។

ព័ត៌មានជាតិ

ឯកឧត្តម ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ

ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ ទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងមហន្តរាយខេត្តព្រៃវែង និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសហគមអតីតយុន្ធជនកម្ពុជា ដែលប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី៖ ប្រតិភូអមអំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ អធិការដ្ឋាននគរបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់នៃក្រុងព្រៃវែង ស្រុកពាមជរ ស្រុកពាមរក៍ ស្រុកព្រះស្ដេច ស្រុកបាភ្នំ […]

ព័ត៌មានជាតិ

ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ៖​ វត្តមាន​របស់​សម្តេច​បវរ​ធិបតី​ និង​គណៈប្រតិភូ​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​ ជាការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទំនាក់ទំនង​ជាប្រពៃណី​ មិត្ត​ភាព​ សាមគ្គីភាព​ និង​ភាពជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង​ រវាង​ប្រទេសទាំង២

ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ៖​ វត្តមាន​របស់​សម្តេច​បវរ​ធិបតី​ និង​គណៈប្រតិភូ​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​ ជាការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទំនាក់ទំនង​ជាប្រពៃណី​ មិត្ត​ភាព​ សាមគ្គីភាព​ និង​ភាពជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង​ រវាង​ប្រទេសទាំង២​ ចេញផ្សាយ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៥ នារសៀលថ្ងៃសៅរ៍​ ទី៥​ខែមេសា​ ឆ្នាំ២០២៥, ឯកឧត្តម​ ថងលុន ស៊ីសូលីត​ អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ​ និង​ជាប្រធាន​រដ្ឋនៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ប្រជាមានិត​ឡាវ​ បាន​​ស្វាគមន៍​យ៉ាងកក់ក្តៅ និង​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិបតី​ ដែលបាន​ដឹក​នាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ចូលរួម​ដាក់កម្រងផ្កា​ និងគោរព​វិញ្ញាណក្ខន្ធ​ ឯកឧត្តម​ នាយក​ឧត្តម​សេនីយ៍​ ខាំតៃ​ ស៊ីផាន់ដន​ អតីត​ប្រធាន​គណៈកម្មាធិការ​មជ្ឈិមបក្ស​ និង​ជាអតីត​ប្រធានរដ្ឋ ឡាវ។ ឯកឧត្តម​ប្រធាន​រដ្ឋបាន​ថ្លែងថា៖​ ក្នុងនាម​បក្ស​ រដ្ឋាភិបាល​ និង​ប្រជាជន​ឡាវ​ ឯកឧត្តមសូម​ថ្លែង​អំណរ​ព្រះ​រាជ​គុណថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​អរគុណ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ ដែលបាន​ផ្ញើ​ព្រះ​រាជសារ​ និង​លិខិត​ចូលរួម​រំលែកទុក្ខ​ ជាមួយ​បក្ស​ រដ្ឋាភិបាល​ និង​ប្រជាជន​ឡាវ​ ចំពោះ​មរណភាព​របស់​ឯកឧត្តម​ […]

ព័ត៌មានជាតិ

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ ចេញផ្សាយ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមដាក់កម្រងផ្កា​ និង​ គោរពវិញ្ញាណក្ខន្ធ​ ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋឡាវ​ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍។ ក្នុងឱកាសនៃជំនួបនេះ សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានឆ្លៀតឱកាសដ៏ក្រៀមក្រំនេះ ទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូ។ សម្តេចបវរធិបតីក៏បានបញ្ជាក់ថា ក្នុងព្រះបរមនាមព្រះមហាក្សត្រ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី ក្រុមគ្រួសារ រដ្ឋាភិបាល និងប្រជាជនឡាវ ចំពោះការបាត់បង់វីរបុរស​ និង​ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់ និងតស៊ូ​ ពេញមួយជីវិត​ ក្នុងការរំដោះ កសាង​ និងអភិវឌ្ឍប្រទេសឡាវ ឱ្យរីកចម្រើនដូចសព្វថ្ងៃ […]

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញដើរលេងកម្សាន្តជាមួយបងប្អូនប្រជាពលរដ្ឋ នៅផ្លូវថ្មើរជើងនាល្ងាចថ្ងៃនេះ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញដើរលេងកម្សាន្តជាមួយបងប្អូនប្រជាពលរដ្ឋ នៅផ្លូវថ្មើរជើងនាល្ងាចថ្ងៃនេះ ចេញផ្សាយ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៥ AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥– ឧត្តមភរិយារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី​ ស្រ្តី​ទីមួយនៃកម្ពុជា​ បានមកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង​ជាមួយបងប្អូនប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ផ្លូវ​ថ្មើរ​ជើង​ដែលបើកដំណើរការសាកល្បងកាលពីកុម្ភៈ​កន្លងទៅ ទទួលបានការចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ និងភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ មកកម្សាន្តកាន់តែច្រើនទៅៗ។

ព័ត៌មានជាតិ

សូមនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! សូមបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាតាមបណ្តាញសង្គមផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សាយ

សូមនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! សូមបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាតាមបណ្តាញសង្គមផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សាយ, ប្រភពព័ត៌មានខ្លះ មិនមានភាពស្មោះត្រង់ជាមួយអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកានោះទេ ព្រោះប្រភពព័ត៌មានខ្លះអាចប្រឌិតរឿងឡើងដើម្បីបំពេញ មហិច្ចតារបស់ខ្លួន ឬប្រឌិតរឿងផ្សេងៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ពេលប្រភពព័ត៌មានមិនច្បាស់ ឬផ្តល់ព័ត៌មានបែបភូតកុហក ហើយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាយកទៅផលិតនិងផ្សព្វផ្សាយព័ត៌មាននោះដោយគ្មានការផ្ទៀងផ្ទាត់ច្បាស់លាស់ថាជាព័ត៌មានពិត រឿងរ៉ាវពិត នោះនឹងនាំឱ្យមានការភ័ន្តច្រឡំ ឬបង្កើតឱ្យមានការសង្ស័យ។ សូមផ្ទៀងផ្ទាត់ មុននឹងផ្សព្វផ្សាយ!

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា ក្រើនរម្លឹកដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាតាមបណ្តាញសង្គម ផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សាយ

ឯកឧត្តម នេត្រ ភក្រ្តា ក្រើនរម្លឹកដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាតាមបណ្តាញសង្គម ផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សាយ ចេញផ្សាយ ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានក្រើនរម្លឹកសូមឱ្យបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាតាមបណ្តាញសង្គមផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់ មុននឹងចេញផ្សាយ។ តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋមន្ត្រី បានគូសរំលេចថា ប្រភពព័ត៌មានខ្លះ មិនមានភាពស្មោះត្រង់ជាមួយអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកានោះទេ ព្រោះប្រភពព័ត៌មានខ្លះអាចប្រឌិតរឿងឡើងដើម្បីបំពេញ មហិច្ចតារបស់ខ្លួន ឬប្រឌិតរឿងផ្សេងៗដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួន។ ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងថា ពេលប្រភពព័ត៌មានមិនច្បាស់ ឬផ្តល់ព័ត៌មានបែបភូតកុហក ហើយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាយកទៅផលិតនិងផ្សព្វផ្សាយព័ត៌មាននោះដោយគ្មានការផ្ទៀងផ្ទាត់ច្បាស់លាស់ថាជាព័ត៌មានពិត រឿងរ៉ាវពិត នោះនឹងនាំឱ្យមានការភ័ន្តច្រឡំ ឬបង្កើតឱ្យមានការសង្ស័យ។ សូមផ្ទៀងផ្ទាត់ មុននឹងផ្សព្វផ្សាយ ។ សូមនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! ៕

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តប្រជាពលរដ្ឋ គោរពស្រឡាញ់វប្បធម៌ប្រពៃណី

អភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តប្រជាពលរដ្ឋ គោរពស្រឡាញ់វប្បធម៌ប្រពៃណី ចេញផ្សាយ ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ព្រះសីហនុ ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកទឹកចិត្តប្រជាពលរដ្ឋគោរពស្រឡាញ់វប្បធម៌ប្រពៃណី ព្រះពុទ្ធសាសនា ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ ទើបរដ្ឋបាលក្រុង ខេត្ត សម្រេចរៀបចំសង្ក្រាន្តនៅតាមតំបន់ទេសចរណ៍ វត្តអារាមនានាក្នុងខេត្តព្រះសីហនុ។ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាធិបតីក្នុងព្រឹត្តិការណ៍ “សង្ក្រាន្ត អ្នកកោះ ដើម្បីទេសចរណ៍កោះរ៉ុង” នៅឆ្នេរឡុងសិត ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ឯកឧត្តម ម៉ាង ស៊ីណេត […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ពីមហិច្ឆតាពង្រាយសេវាឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ពីមហិច្ឆតាពង្រាយសេវាឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ ចេញផ្សាយ ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេវាលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ( អ៊ីអន៣) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះជាស្នាក់ការទី៧ហើយ បន្ទាប់ពីក្រសួងបានដាក់ឱ្យដំណើរការស្នាក់ការនេះ ជាបន្តបន្ទាប់ រួមមាននាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២សែនសុខ ខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសាខាលិខិតឆ្លងដែន ខេត្តសៀមរាម។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់អំពីមហិច្ឆតាក្រសួងមហាផ្ទៃ ក្នុងការពង្រាយសេវាក្រោមសមត្ថកិច្ចរបស់ក្រសួងឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានទាំងសេវាអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនផងដែរ។ ស្នាក់ការថ្មីនេះ […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចេញផ្សាយ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន (Khamtay Siphandone) អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជួបពិភាក្សាការងារជាមួយឯកឧត្តម Thongloun Sisoulith អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ និងឯកឧត្តមបណ្ឌិត Sonexay Siphandone នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនារសៀលថ្ងៃសៅរ៍ ទី៥ មេសា ២០២៥៕