គ្រួសារសពស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៥នាក់ មានទីលំនៅឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

គ្រួសារសពស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៥នាក់ មានទីលំនៅឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ព្រៃវែង ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ី ធួក អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្តព្រៃវែង ដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសពស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៥នាក់ មានទីលំនៅភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលបានទទួលមរណៈភាព នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះ លោក អនុប្រធាន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយ ពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារៈសាខាខេត្ត ផ្ដល់ជូនក្នុង ១គ្រួសារសព រួមមាន៖ ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស និងថវិកាចំនួន ១,០០០,០០០រៀល។
ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ ថវិកាចំនួន ១,២០០,០០០រៀល។
-អនុសាខាស្រុក ផ្ដល់ជូនក្នុង ១គ្រួសារសព រួមមាន៖ អង្ករ ៥០គ.ក ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស៕

Leave a Reply

Your email address will not be published. Required fields are marked *