សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ គឺជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ចេញផ្សាយ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៦ ខេត្តតាកែវ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាព និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីសម្រេចចិត្ត គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសមភាពយេនឌ័រ និងកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម។ សម្តេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា…
Category: ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលបានរងរបួសដល់មានពិការភាពកំពុងសម្រាកព្យាបាលនៅផ្ទះ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលបានរងរបួសដល់មានពិការភាពកំពុងសម្រាកព្យាបាលនៅផ្ទះ ចេញផ្សាយ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា បានបន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលបានរងរបួសដល់មានពិការភាពកំពុងសម្រាកព្យាបាលនៅផ្ទះ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ទទួលដំណឹងអំពីស្ថានភាពសុខភាពរបស់វីរកងទ័ព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលបានរងរបួសរហូតដល់មានពិការភាព ក្នុងបុព្វហេតុការពារដែនដីសុវណ្ណភូមិពីសត្រូវឈ្លានពាន។
ប្រជាពលរដ្ឋនៅឃុំព្រៃរំដេង ជោគជ័យក្នុងការដាំផ្សិត ដោយទទូលបានចំណូលប្រចាំថ្ងៃធ្វើឲ្យជីវភាពគ្រួសាររីកចម្រើនមួយកម្រិត
ប្រជាពលរដ្ឋនៅឃុំព្រៃរំដេង ជោគជ័យក្នុងការដាំផ្សិត ដោយទទូលបានចំណូលប្រចាំថ្ងៃធ្វើឲ្យជីវភាពគ្រួសាររីកចម្រើនមួយកម្រិត ព្រៃវែង៖ ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានឈ្មោះ មាន ពេញ ដែលរស់នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង គាត់ជោគជ័យលើរបរដាំផ្សិត ដែលជួយលើកកម្ពស់ជីវភាពរបស់គាត់បានមួយកម្រិត។ ហើយបច្ចុប្បន្ន របរដាំផ្សិតរបស់គាត់ បាននិងកំពុងក្លាយជាប្រភពចំណូលដ៏សំខាន់ និងមានស្ថេរភាពសម្រាប់គាត់។ អ៊ំស្រី មាន ពេញ បានលើកឡើងថា ចាប់តាំងពីគាត់ ងាកមកចាប់យករបរដាំផ្សិត ស ឬផ្សិតអំបោះ នេះមក គ្រួសារអាចរកចំណូលបានជារៀងរាល់ថ្ងៃ ព្រោះផ្សិតនេះអាចប្រមូលផលបានជាប្រចាំ។ អ៊ំស្រីក៏បានមានប្រសាសន៍បន្ថែមទៀតថាគាត់ដាំផ្សិតនេះអស់រយៈពេលជាង…
ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅបន្តឆ្នាំ២០២៦
ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងព្រះធម្មវង្សា ជា វ៉ាននី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈមហានិកាយ ព្រះធម្មមុនី ទួន សុផល ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈធម្មយុត្តិកៈនិកាយ បាននិមន្តនិងអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅបន្តឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសាលប្រធំជុំ (A) សាលាខេត្តព្រៃវែង។ នាឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានចូលរួមជាបច្ច័យចំនួន ៥៣,០០០,០០០ លានរៀល…
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញ សំណេះសំណាលសិស្សនគរបាលវត្តបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី២០ លើកទី១
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញ សំណេះសំណាលសិស្សនគរបាលវត្តបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី២០ លើកទី១ ព្រៃវែង៖ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណអភិបាលខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូអញ្ជើញ សំណេះសំណាលសិស្សនគរបាលវត្តបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី២០ លើកទី១ ចំនួន ១៦៧នាក់ ជានារី ២៩ នាក់ ដែលនឹងត្រូវសិក្សារយៈពេល៤ខែ នៅសាលានគរបាលជាតិភូមិភាគ២ ព្រមទាំងនាំមកនូវសម្ភារៈនិថវិកាមួយ ចំនួនឧបត្ថម្ភដល់សាលានគរបាលជាតិភូមិភាគ២ ស្ថិតនៅភូមិផ្កាយព្រឹក ឃុំមាន…
ឯកឧត្តម ជា សុមេធី ប្រគល់-ទទួល សម្ភារៈឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ក្នុងខេត្តព្រៃវែង
ឯកឧត្តម ជា សុមេធី ប្រគល់-ទទួល សម្ភារៈឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ក្នុងខេត្តព្រៃវែង ព្រៃវែង៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានអនុ គណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធការពារសង្គម…
ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៦”
ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៦” ព្រៃវែង៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងផែនការសកម្មភាពរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៦” ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនោះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើការចាត់តាំងក្រុមការងារតាមផ្នែកនីមួយៗ រួមមាន…
រហូតដល់ឆ្នាំ២០៣០ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងមានស្ពានឆ្លងកាត់ទន្លេចំនួន១០
រហូតដល់ឆ្នាំ២០៣០ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងមានស្ពានឆ្លងកាត់ទន្លេចំនួន១០ ចេញផ្សាយ ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៦ មកដល់ឆ្នាំ២០២៦នេះនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានស្ពានឆ្លងកាត់ទន្លេចំនួន៧ហើយ ខណៈក្នុងអំឡុងពេល៤ឆ្នាំទៅមុខទៀត នឹងមានស្ពានចំនួន៣ទៀតត្រូវបានសាងសង់រួច។ រហូតមកដល់ពេលនេះ ស្ពានឆ្លងកាត់ទន្លេសាប និងទន្លេបាសាក់ដែលបានដាក់អោយប្រើប្រាស់ហើយ រួមមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន , ស្ពានមិត្តភាពកម្ពុជា-ចិន , ស្ពានព្រែកព្នៅ, ស្ពានព្រះមុន្នីវង្សចាស់,ស្ពានព្រះមុន្នីវង្សថ្មី,ស្ពានខ្សែកាបឬស្សីកែវ និង ស្ពានកោះពេជ្រ-កោះនរា។ ចំណែកសំណង់ស្ពានឆ្លងកាត់ទន្លេទី៨ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលកំពុងដំណើរការសាងសង់គឺ ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលឆ្លងទន្លេបាសាក់មានប្រវែងសរុប ១ ៦៥០ម៉ែត្រ…
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តតាកែវ ចុះ MOU ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តតាកែវ ចុះ MOU ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ចេញផ្សាយ ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៦ តាកែវ ៖ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ…
កម្ពុជា បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រចំនួន៤ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងសិក្ខាសាលាតំបន់ នៅហ្វីលីពីន
កម្ពុជា បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រចំនួន៤ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងសិក្ខាសាលាតំបន់ នៅហ្វីលីពីន ចេញផ្សាយ ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៦ MoINFO APP ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអនុគណៈកម្មាធិការ ទទួលបន្ទុកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាតំបន់ស្តីពី «ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលប្រកបដោយសមធម៌ ចីរភាព និងឆ្លើយតបនឹងបម្រែបម្រួលប្រជាសាស្ត្រ» ដែលប្រព្រឹត្តទៅ នៅទីក្រុងម៉ានីល…