តាមរយៈការអនុវត្តអភិក្រម «ពង្រឹងជាជាងពង្រីក» ក្រសួងមុខងារសាធារណៈ កាត់បន្ថយអង្គភាពចំណុះក្រសួងចំនួន៤៣អង្គភាព

តាមរយៈការអនុវត្តអភិក្រម «ពង្រឹងជាជាងពង្រីក» ក្រសួងមុខងារសាធារណៈ កាត់បន្ថយអង្គភាពចំណុះក្រសួងចំនួន៤៣អង្គភាព
ចេញផ្សាយ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦
MoINFO APP

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តម ហាស់ ប៊ុនថ្ថន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តមុខងារគាំទ្ររបស់ក្រសួងមូខងារសាធារណៈ និងទិសដៅការងារមួយចំនួន។

ជាការកត់សម្គាល់​​ ឯកឧត្តមបានលើកឡើងថា តាមរយៈការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា មកទល់ពេលនេះ ក្រសួងមុខងារសាធារណៈ បានអនុវត្តនូវអភិក្រម «ពង្រឹងជាជាងពង្រីក» ដោយបានកាត់បន្ថយអង្គភាពចំណុះក្រសួងសរុបចំនួន៤៣អង្គភាព ក្នុងនោះ៖ កម្រិតអគ្គនាយកដ្ឋាន ចំនួន១, កម្រិតនាយកដ្ឋាន ចំនួន៤, និងកម្រិតការិយាល័យ ចំនួន៣៨។ ហើយចំពោះបម្រែបម្រួលឥណទានបៀវត្សធៀបនឹងឆ្នាំ២០២៥ ឥណទានបៀវត្សក្រសួងមុខងារសាធារណៈឆ្នាំ២០២៦ បរិមាណថយចុះ។

ឯកឧត្តម ក៏បានរំលេចផងដែរថាក្នុងរយៈពេលថ្មីៗ ជាពិសេសនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា នេះ “សុខុមាលភាពមន្រ្តីត្រូវបានលើកកម្ពស់យ៉ាងខ្លាំងមែនទែន ហើយក៏មានការបង្កបរិយាកាសស្និទ្ធស្នាល និងភាពជាបងប្អូនកាន់តែកក់ក្តៅរវាងថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ៗរូប”៕

Leave a Reply

Your email address will not be published. Required fields are marked *