លោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញដឹកនាំបុត្រាបុត្រី និងសាច់សារលោហិត រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូន សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ

លោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញដឹកនាំបុត្រាបុត្រី និងសាច់សារលោហិត រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូន សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ

​ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៦ ក្នុងស្មារតីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដឹកនាំបុត្រាបុត្រី ចៅប្រុសចៅស្រី និងសាច់សារលោហិត រៀបចំពិធីសាសនាបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ដែលប្រារព្ធធ្វើនៅភូមិគ្រឹះសម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម ដែលស្ថិតនៅក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

<span;>​នៅក្នុងពិធីនោះ លោកជំទាវ ញ៉ែម សាខន ស ខេង រួមជាមួយក្រុមគ្រួសារ បានអញ្ជើញអុជធូបទៀនមនសិការព្រះរតនត្រ័យ និងរាប់បាត ប្រគេនភេសជ្ជៈ ព្រមទាំងបច្ច័យចំពោះព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសកុសលបញ្ជូនទៅដល់លោកអ្នកមានគុណ ដែលបានចែកឋានទៅកាន់លោកខាងមុខ។

<span;>​ពិធីនេះមិនត្រឹមតែជាការបំពេញកិច្ចតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនានោះទេ ប៉ុន្តែគឺជាការរំលឹកនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម កាលដែលនៅមានជន្មាយុ សម្តេចបានបូជាកម្លាំងកាយចិត្ត ក្នុងបេសកកម្មបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានសាងនូវសមិទ្ធផលជាច្រើនសម្រាប់មាតុភូមិកម្ពុជា។

<span;>​ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវ និងក្រុមគ្រួសារ ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃផលបុណ្យទាំងឡាយ សូមជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ សម្តេច និងលោកជំទាវ បានយាងទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

​លោកជំទាវ និងបុត្រា បុត្រី ចៅៗ ទាំងអស់ ក៏បានប្រគេនចង្ហាន់ ដល់ព្រះសង្ឃ និងបានជូនបាយទឹក នំ ចំណីអាហារ <span;>និងបានជូននូវកញ្ចប់សម្ភារៈប្រើប្រាស់មួយចំនួន ព្រមទាំងថវិកា <span;>ដល់លោកយាយលោកតាចំនួន ១០០ នាក់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *