លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុបនិងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ចេញផ្សាយ ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២៦ នាព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុបនិងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលដឹកនាំដោយលោកស្រី Sharon Toh ប្រធានទទួលបន្ទុកតំបន់អាស៊ាន នៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ ក្នុងទម្រង់កិច្ចសន្ទនាបើកចំហ…
Author: difo
សម្ដេច ប្រធានព្រឹទ្ធសភា សង្ឃឹមថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងសិង្ហបុរី ខិតខំប្រឹងប្រែងនិងដាក់គោលដៅបន្តទៀតធ្វើយ៉ាងណាសម្រេចឱ្យបាន១០ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់
សម្ដេច ប្រធានព្រឹទ្ធសភា សង្ឃឹមថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងសិង្ហបុរី ខិតខំប្រឹងប្រែងនិងដាក់គោលដៅបន្តទៀតធ្វើយ៉ាងណាសម្រេចឱ្យបាន១០ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់ ចេញផ្សាយ ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២៦ MoINFO APP នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ…
ឯកឧត្តម សួន សុម៉ាលីន ជំរុញឲ្យអាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវទប់ស្កាត់ឲ្យបាននូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងពន្លឿននៃការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ
ឯកឧត្តម សួន សុម៉ាលីន ជំរុញឲ្យអាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវទប់ស្កាត់ឲ្យបាននូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងពន្លឿននៃការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ ព្រៃវែង៖ ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ជំរុញឲ្យអាជ្ញាធរក្រុងស្រុកទាំងអស់ត្រូវចុះពិនិត្យតាមដាន និងក្តាប់ឲ្យបានគ្រប់ទីកន្លែងនៅក្នុងមូលដ្ឋានរបស់ខ្លួនទាំងផ្ទះសំណាក់ សណ្ឋាគារ ក៏ដូចជាផ្ទះជួលដែលមានការប្រមូលផ្តុំ ជួបជុំគ្នាច្រើន ឬទីកន្លែងដែលសង់ស័យនានា ដើម្បីចូលរួមទប់ស្កាត់ឲ្យបាននូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឲ្យអស់នៅក្នុងទឹកដីនៃខេត្តព្រៃវែង ដើម្បីធានាដល់ការរស់នៅសុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រូវពន្លឿននៃការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ ដែលការលើកឡើងនេះក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង…
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយសហការី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងកាត់ខ្សែបូសម្ពោធឆ្លងសមិទ្ធផលក្នុងវត្តអង្គសំពៅមាស
ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយសហការី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងកាត់ខ្សែបូសម្ពោធឆ្លងសមិទ្ធផលក្នុងវត្តអង្គសំពៅមាស ស្ថិតនៅភូមិតាហ៊ុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។ នាឱកាសនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា បាននាំយកអំណោយជូនដល់ យាយជីតាជី ៣០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់សរ១ដុំ និងថវិកា១០,០០០រៀល សិស្សានុសិស្ស ១០០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ២ក្បាល និងប៊ិច…
កិច្ចប្រជុំណែនាំស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រី នៅតាមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ(សាលាបឋមសិក្សា និងសាលាមត្តេយ្យសិក្សា) សម្រាប់ឆ្នាំសិក្សា២០២៥ – ២០២៦ នៅសាលាស្រុកកំចាយមារ
កិច្ចប្រជុំណែនាំស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រី នៅតាមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ(សាលាបឋមសិក្សា និងសាលាមត្តេយ្យសិក្សា) សម្រាប់ឆ្នាំសិក្សា២០២៥ – ២០២៦ នៅសាលាស្រុកកំចាយមារ ព្រៃវែង៖ នៅថ្ងៃទី ២ ខែមិនា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ សហការជាមួយរដ្ឋបាលខេត្តព្រៃវែង ដែលមានមន្ទីរមុខងារសាធារណៈខេត្ត ជាសេនាធិការបានចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីនៅតាមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ (សាលាបឋមសិក្សា និងសាលាមត្តេយ្យសិក្សា) សម្រាប់ឆ្នាំ ២០២៥-២០២៦ នៅសាលាស្រុកកំចាយមារ ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក អន ភារៈ អភិបាលរងខេត្ត តំណាងនៅខ្ពង់ខ្ពស់ ឯកឧត្តម សួន…
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញបើកវគ្គបដិបត្តិធុតង្គវិបស្សនាកម្មដ្ឋាន និងសមាទានធុតង្គវត្ត
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញបើកវគ្គបដិបត្តិធុតង្គវិបស្សនាកម្មដ្ឋាន និងសមាទានធុតង្គវត្ត ព្រៃវែង៖ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបដិបត្តិធុតង្គវិបស្សនាកម្មដ្ឋាន និងសមាទានធុតង្គវត្ត ដែលប្រារព្ធឡើងនៅវត្តពោធិរតនារាម (ហៅវត្តត្នោត)…
ឃុំព្រៃទទឹង បង្ហាញសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មី បង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
ឃុំព្រៃទទឹង បង្ហាញសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មី បង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ព្រៃវែង៖ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ពីរដ្ឋបាលស្រុកមេសាង ក៏ដូចជាមេឃុំព្រៃទទឹង នាពេលបច្ចុប្បន្ននេះ ឃុំព្រៃទទឹងកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្ម។ ការស្ថាបនាផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រក្នុងឃុំ បាននិងកំពុងក្លាយជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋ។ <span;>កន្លងមក ផ្លូវមួយចំនួនក្នុងឃុំធ្លាប់តែមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវវស្សា។ ប៉ុន្តែបច្ចុប្បន្ន តាមរយៈកញ្ចប់ថវិកាអភិវឌ្ឍន៍ឃុំ និងការចូលរួមពីសប្បុរសជន ផ្លូវគ្រួសក្រហម និងផ្លូវបេតុងជាច្រើនខ្សែត្រូវបានស្ថាបនាឡើងតភ្ជាប់ពីភូមិមួយទៅភូមិមួយ និងតភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន។ <span;>ការរីកចម្រើននេះ មិនត្រឹមតែជួយឱ្យសិស្សានុសិស្សទៅរៀនបានស្រួល និងប្រជាពលរដ្ឋទៅមន្ទីរពេទ្យបានទាន់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើនតម្លៃដីធ្លី និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងឃុំព្រៃទទឹងឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀតផងដែរ។ សូមស្តាប់ការលើកឡើងរបស់លោកមេឃុំ និងប្រជាពលរដ្ឋដូចតទៅ….។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខិតខំដោះស្រាយទុក្ខលំបាក និងសំណូមពររបស់ពលរដ្ឋ ដោយកុំខ្លាចការនឿយហត់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខិតខំដោះស្រាយទុក្ខលំបាក និងសំណូមពររបស់ពលរដ្ឋ ដោយកុំខ្លាចការនឿយហត់ ព្រៃវែង៖ រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញអធិបតីភាព កិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង។ <span;>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង…
សមាគមគ្រូពេទ្យស្មគ្រ័ចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកបាភ្នំ
សមាគមគ្រូពេទ្យស្មគ្រ័ចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកបាភ្នំ ព្រៃវែង ៖ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្មគ្រ័ចិត្ត ស សុខា បានអញ្ជើញជាអធិបតី ក្នុងពិធី ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកបាភ្នំ ដែលប្រព្រឹត្តិទៅនៅបរិវេណទីលានបាល់ទាត់ ស្រុកបាភ្នំ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។…
សមាគមគ្រូពេទ្យស្មគ្រ័ចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកបាភ្នំ
សមាគមគ្រូពេទ្យស្មគ្រ័ចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកបាភ្នំ ព្រៃវែង ៖ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្មគ្រ័ចិត្ត ស សុខា បានអញ្ជើញជាអធិបតី ក្នុងពិធី ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកបាភ្នំ ដែលប្រព្រឹត្តិទៅនៅបរិវេណទីលានបាល់ទាត់ ស្រុកបាភ្នំ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។…