ក្រុមការងារត្រួតពិនិត្យពិសេស បានចុះឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងខេត្តព្រៃវែង
ព្រៃវែង ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រុមត្រួតពិនិត្យពិសេសរបស់ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុម បានដឹកនាំលោកអនុប្រធាន សមាជិក រួមទាំងមន្រ្តីស្ថានីយអ្នកលឿង ខេត្តព្រៃវែង បានចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៣១៣ ចន្លោះគ.មលេខ១៥ ដល់ គ.មលេខ១៦ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៤គ្រឿង (លើសទម្ងន់ទាំងអស់) ផ្ទុកលើសទម្ងន់អនុញ្ញាតចន្លោះពី១០តោន ដល់ ១៨តោន គិតជាភាគរយចន្លោះពី៣៣% ដល់ ៦០%។