លោក ហ៊ន ហុន ប្រធានការិ.អភិវឌ្ឍន៍សេដ្ឋកិច្ចជបទ លោកស្រី យ៉ែម ខេមរា និងលោក ឌី គង្គារ៉ាវុធ បានរៀបចំសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងស្តីពី «នីតិវិធីគាំទ្រសហគមន៍សន្សំប្រាក់» នៅសាលាឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល

ថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦
=====================
លោក ហ៊ន ហុន ប្រធានការិ.អភិវឌ្ឍន៍សេដ្ឋកិច្ចជបទ លោកស្រី យ៉ែម ខេមរា និងលោក ឌី គង្គារ៉ាវុធ បានរៀបចំសម្របសម្រួលកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងស្តីពី «នីតិវិធីគាំទ្រសហគមន៍សន្សំប្រាក់» នៅសាលាឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល។ ដោយមានការចូលរួមពីលោក មេឃុំពោធិ៍ទី មន្រ្តីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោក មេភូមិគ្រប់ភូមិ លោកស្រី ដែលជាគណ:កម្មការក្រុមសន្សំប្រាក់ចំនួន៥ភូមិក្នុងឃុំពោធិ៍ទី សរុប២២នាក់ ស្រី០៨នាក់។
គោលបំណងសំខាន់ៗ:
១.ផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួង
ស្តីពី«នីតិវិធីគាំទ្រសហគមន៍សន្សំប្រាក់»
២. ពង្រឹងយន្តការដែលមានរបស់ក្រុមអោយ
ដំណើរការសកម្មភាពរបស់ខ្លួនទ្បើងវិញ
៣. ធ្វើបច្ចុប្បន្នភាពទិន្នន័យក្រុមសន្សំប្រាក់
ដែលសល់ពីអង្គការដៃគូ។

Leave a Reply

Your email address will not be published. Required fields are marked *