ឯកឧត្តម ប៉ែន បូណា៖សម្តេចធិបតីបញ្ជាក់ថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា

ឯកឧត្តម ប៉ែន បូណា៖សម្តេចធិបតីបញ្ជាក់ថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា ចេញផ្សាយ ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៦ AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ — ក្នុងអំឡុងកិច្ចប្រជុំកំពូល សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា ហើយអំណាចទន់របស់អាស៊ានកើតចេញពីតួនាទីជាអន្តរការីដែលអាចជឿទុកចិត្តបាន និងមានអព្យាក្រឹតភាពក្នុងការចូលរួមជាមួយបណ្ដាភាគី ដោយយុត្តិធម៌…

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អំពាវនាវសូមពលរដ្ឋទាំងអស់បន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាលដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អំពាវនាវសូមពលរដ្ឋទាំងអស់បន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាលដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ ចេញផ្សាយ ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាស្មារតីសាមគ្គី តស៊ូ កុំញញើត និងកុំរាថយ ចំពោះមុខការគំរាមកំហែង និងបញ្ហាប្រឈមនានា។ កម្លាំងសាមគ្គីជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅវត្តសិរីឧត្ដម (វត្តត្របែក) ស្រុកស្វាយអន្ទរ ព្រៃវែង៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ស្ថិតក្នុងវត្តសិរីឧត្ដម (ហៅវត្តត្របែក) ក្នុងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ​ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត…

ឯកឧត្តម ហែម វណ្ណឌី៖ ការគាំទ្រចំគោលដៅចាំបាច់សម្រាប់ភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃការវិនិយោគផ្ទាល់ពីបរទេស

ឯកឧត្តម ហែម វណ្ណឌី៖ ការគាំទ្រចំគោលដៅចាំបាច់សម្រាប់ភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃការវិនិយោគផ្ទាល់ពីបរទេស ចេញផ្សាយ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៦ រាជធានីភ្នំពេញ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកាវិនិយោគកម្ពុជា ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា…

សមាសភាពកុមារទាំង១០ក្រុមដែលនឹងបង្ហាញសមត្ថភាពក្នុងវគ្គជម្រុះសប្ដាហ៍ទី២ ក្នុងកម្មវិធីមហោស្រពតន្រ្តី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦

សមាសភាពកុមារទាំង១០ក្រុមដែលនឹងបង្ហាញសមត្ថភាពក្នុងវគ្គជម្រុះសប្ដាហ៍ទី២ ក្នុងកម្មវិធីមហោស្រពតន្រ្តី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦ ចេញផ្សាយ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៦ វគ្គជម្រុះសប្ដាហ៍ទី២ ចាក់ផ្សាយជូនទស្សនានៅថ្ងៃទី៨ ខៃឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៧:៣០ តាមរយៈ ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍ឌីជីថលក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយអ៊ីនធឺណេត និងឌីជីថលក្រសួងព័ត៌មាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយប្រមុខរាជ/រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយប្រមុខរាជ/រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន និងឯកឧត្តមអគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី 📱 App iOS 📱 App Android 👉…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រមុខរាជ/រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន និងឯកឧត្តមអគ្គលេខាធិការអាស៊ាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រមុខរាជ/រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន និងឯកឧត្តមអគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គ នៃប្រជុំកំពូលអាស៊ាន លើកទី៤៨ ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី 📱 App iOS 📱 App Android 👉 Facebook 👉 Telegram 👉…

សមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កាលានុវត្តភាពវិនិយោគកម្ពុជាដល់សមាជិករបស់ខ្លួនទាំងក្នុងប្រទេស និងនៅប្រទេសចិន

សមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កាលានុវត្តភាពវិនិយោគកម្ពុជាដល់សមាជិករបស់ខ្លួនទាំងក្នុងប្រទេស និងនៅប្រទេសចិន ចេញផ្សាយ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៦ រាជធានីភ្នំពេញ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក យ៉ុងលី ឆៃ វិនិយោគិន និងជាតំណាងសមាគមអភិវឌ្ឍស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រាយការណ៍អំពីសកម្មភាពការងារកន្លងមក និងការចូលរួមរបស់សមាគមដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ វប្បធម៌…

រដ្ឋសភាកំណត់យកថ្ងៃទី១២ ឧសភាខាងមុខ បើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តច្បាប់ “កាតព្វកិច្ចយោធា” និងការធានាទូទាត់ថាមពលអគ្គិសនី

រដ្ឋសភាកំណត់យកថ្ងៃទី១២ ឧសភាខាងមុខ បើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តច្បាប់ “កាតព្វកិច្ចយោធា” និងការធានាទូទាត់ថាមពលអគ្គិសនី ចេញផ្សាយ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៦ វិមានរដ្ឋសភា៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានសម្រេចកំណត់យកថ្ងៃអង្គារ ទី១២ ខែឧសភា ខាងមុខនេះ ដើម្បីបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្នុងគោលបំណងពិភាក្សា…

ធនាគារជាតិនៃកម្ពុជាចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងធនាគារ

ធនាគារជាតិនៃកម្ពុជាចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងធនាគារ ចេញផ្សាយ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៦ ធនាគារជាតិនៃកម្ពុជាថ្មីៗនេះបានរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់តំបន់មួយ នៅរាជធានីភ្នំពេញ ស្តីពី ការដោះស្រាយឥណទានមិនដំណើរការ និងគ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្មដែលជា យុទ្ធសាស្ត្រសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលដែលមានរយៈពេល៣ថ្ងៃនេះធ្វើឡើងក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលស៊ាសិន (SEACEN) និងសាជីវកម្ម គ្រប់គ្រងទ្រព្យសកម្មកូរ៉េ (KAMCO) ដោយបានចែករំលែកបទពិសោធន៍លើក្របខ័ណ្ឌដោះស្រាយបំណុល ក្របខ័ណ្ឌគោលនយោបាយនិងបទប្បញ្ញត្តិស្តីពីម៉ាក្រូប្រុងប្រយ័ត្ន និង ដំណើរការរៀបចំសេចក្តីណែនាំពាក់ព័ន្ធនឹងឥណទានមិនដំណើរការ។ សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាគឺជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា។ ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាជាអ្នកផ្តល់និងដកហូតអាជ្ញាប័ណ្ណ ចេញបទប្បញ្ញត្តិនិងត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ។…