ព័ត៌មានជាតិ

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចលទ្ធផលស្ទើរ១០០%

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចលទ្ធផលស្ទើរ១០០%
ចេញផ្សាយ ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤
MoINFO APP

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ គឺជាគម្រោងមួយក្នុងចំណោមគម្រោងខ្សែផ្លូវជាច្រើនគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រៅពីភាពធន់មាំ ធំទូលាយ ខ្សែផ្លូវជាតិលេខ៣១ ក៏មានសម្រស់ស្រស់សស្អាត អមដោយស្រែស្រូវចម្ការប្រជាពលរដ្ឋ និងរុក្ខជាតិបៃតងត្រជាក់ភ្នែកផងដែរ។

គួរបញ្ជាក់ថា មកទល់ពេលនេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចលទ្ធផលស្ទើរ១០០%ហើយ ដែលមានន័យថាប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយងាយស្រួល និងឆាប់រហ័ស។

ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ តែងបានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *