ឯកឧត្តម ប៉ុក ប៉ាន់ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបិទមហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ២០២៤
ចេញផ្សាយ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤
ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ បិទមហោស្រពមុខវិជ្ជា និងការងារមេគង្គឆ្នាំ២០២៤ ដែលបានប្រព្រឹត្តជាលើកទី១ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ ។