ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,២៤ម៉ែត្រ នៅថ្ងៃទី១៨ ខែតុលានេះ
ចេញផ្សាយ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១៨ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,២៤ម៉ែត្រ។
ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះ នៅសល់ ១៤,៣២ម៉ែត្រ ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៩,៣០ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គស្ទឹងត្រែង បានថយកំពស់ចំនួន ០,០៨ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៥,៧៨ម៉ែត្រ៕