សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីតាំងពីថ្ងៃបង្កើតរហូតមកទល់បច្ចុប្បន្ន កងពលតូចលេខ៧០ បានប្រឹងប្រែងព្យាយាម ជម្នះរាល់ឧបសគ្គក្នុងការបំពេញភារកិច្ច សម្រេចបានស្នាដៃជាច្រើនក្នុងការកសាង និងពង្រឹងអង្គភាពរបស់ខ្លួនឱ្យបានរៀបរយ និងរីកចម្រើនរឹងមាំជាលំដាប់ រួមចំណែកក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខ សុវត្ថិភាពជូនសង្គមជាតិបានល្អប្រសើរ។