ទឹកនៅទន្លេមេគង្គខេត្តក្រចេះ ឃើញមានការថយកំពស់ចំនួន ០,២៣ម៉ែត្រនៅថ្ងៃទី១២ ខែតុលានេះ
ចេញផ្សាយ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី១២ ខែតុលានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,២៣ម៉ែត្រ។
ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះ នៅសល់ ១៦,០១ម៉ែត្រ ។
ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តស្ទឹងត្រែង បានថយកំពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៦,៦២ម៉ែត្រ ខណៈទន្លេមេគង្គខេត្តកំពង់ចាម បាយថយកំពស់ចំនួន ០,១២ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ១០,៧០ម៉ែត្រ៕