ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤
ឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ដែលបានទទួលមរណៈភាព ដោយជរាពាធ នៅវេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៤) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ ឯកឧត្តម ហុី ធួក តាងនាម ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។