ព័ត៌មានជាតិ

ថ្ងៃទីពីរនៃវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ សម្រាប់មន្រ្តីផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន លើជំនាញការសរសេរដំណឹងទាន់ហេតុការណ៍

ថ្ងៃទីពីរនៃវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ សម្រាប់មន្រ្តីផ្ទៃក្នុងរបស់ក្រសួងព័ត៌មាន លើជំនាញការសរសេរដំណឹងទាន់ហេតុការណ៍

ចេញផ្សាយ ថ្ងៃទី 

ថ្លែងក្នុងក្នុងថ្ងៃទីពីរ នៃវគ្គបណ្តុះបណ្តាល ជំនាញ ស្តីពីការសរសេរដំណឹងទាន់ហេតុការណ៍ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកទ្បើងនូវចំណុចសំខាន់ៗ និងតួនាទីរបស់អ្នកសារព័ត៌មានថា ក្នុងនាមអ្នកសារព័ត៌មានត្រូវមានវិជ្ជាជីវៈច្បាស់លាស់ សីលធម៌ ក្រមសីលធម៌ត្រូវចាំបាច់ដើរទន្ទឹមគ្នា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋពិតជាសំខាន់សម្រាប់ការផ្ដល់ដំណឹងជូនមហាជនឲ្យបានដឹង ដូច្នេះក្នុងនាមអ្នកសារព័ត៌មានត្រូវក្ដោប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ជឿជាក់ និងប្រាកដថាព័ត៌មានដែលបានចេញផ្សាយ ត្រូវតែជាព័ត៌មានពិត។

ឯកឧត្ដម បណ្ឌិត បានមានប្រសាសន៍ទៀតថា សេចក្ដីផ្ដើមរបស់អ្នកសារព័ត៌មានអាជីព និងមានវិជ្ជាជីវៈត្រូវប្រកាន់ផ្ជាប់នូវ 5 W+H ដែលមានដូចជា:

1 Who?

2 Where?

3 What?

4 How?

5 Why?

ចំណុចផ្ដើមនេះហាក់ដូចជាសាមញ្ញ ប៉ុន្តែជាមូលដ្ឋានគ្រឹះដ៏សំខាន់ របស់អ្នកសារព័ត៌មាន ជាពិសេសសម្រាប់អ្នកសសេរអត្ថបទព័ត៌មាន។

គោលបំណងនៃការដាក់អោយដំណើរការឡើងវិញនូវមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈសារព័ត៌មាន នេះគឺក្នុងទិសដៅសំខាន់នៃការកសាង ធនធានមនុស្សនៅក្នុងវិស័យព័ត៌មាន ហើយមិនត្រឹមតែក្នុងក្របខណ្ឌ របស់ក្រសួងព័ត៌មាន ប៉ុណ្ណោះនោះទេ គឺសម្រាប់វិស័យព័ត៌មាន ទាំងមូលតែម្តង ព្រោះជាចក្ខុវិស័យទៅមុខគឺធ្វើយ៉ាងណាអោយ សារព័ត៌មាននៅកម្ពុជា មានគុណភាព។

សូមជម្រាបថា៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបើក មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ របស់ក្រសួងព័ត៌មាន ដែលមន្រ្តី 41រូប ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។

ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានវាយតម្លៃថា មណ្ឌលបណ្តុះបណ្តាលនះ ជាការរៀបចំនូវការងារបណ្តុះបណ្តាល ធនធានមនុស្សសម្រាប់អ្នកបន្តវេន នៅក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ ហើយក៏ជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេល បច្ចុប្បន្ន ក៏ជាការពង្រឹងគុណភាពវិជ្ជាជីវៈ ក្រមសីលធម៍សារព័ត៌មាន នៅកម្ពុជា។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ដំណើរការងាររបស់ក្រសួងព័ត៌មាន ទាំងមូលអាចទៅមុខបានអាស្រ័យលើធនធានមនុស្សមានចំនួន ច្រើន ព្រោះជាកត្តាសំខាន់ និងស្លាប់រស់របស់ក្រសួង ស្ថាប័នរបស់យើង ។

Leave a Reply

Your email address will not be published. Required fields are marked *