ព័ត៌មានជាតិ

នគរបាលខេត្តព្រៃវែងបន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពនៅតាមសាលារៀន វត្តអារាម និងតាមផ្ទះប្រជាពលរដ្ឋ

នគរបាលខេត្តព្រៃវែងបន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពនៅតាមសាលារៀន វត្តអារាម
និងតាមផ្ទះប្រជាពលរដ្ឋ

ព្រៃវែង ៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៤ នគរបាលខេត្តព្រៃវែង បន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នៅតាមបណ្តាសាលារៀន ទីវត្តអារាម ខ្នងផ្ទះប្រជាពលរដ្ឋ និងទីសាធារណៈ ដើម្បីពន្យល់ណែនាំដល់ សិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅឲ្យបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត មិនតែប៉ុណ្ណោះនគរបាលខេត្តព្រៃវែង តែងតែចុះផ្សព្វផ្សាយជាប្រចាំ និងស្ដាប់យោបល់ សំណូមពរផ្សេងៗឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋផងដែរ ។

បន្ថែមពីនេះទៅទៀតនគរបាលខេត្តព្រៃវែងបានធ្វើការផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធផលប៉ះពាល់​ នៃការសេពគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក យុទ្ធភណ្ឌមិនទាន់ផ្ទុះបញ្ហាក្មេងទំនើង និងហាមប្រាមដល់សិស្សានុសិស្សមួយចំនួន ដែលគេចសាលា មិនព្រមចូលរៀន ឱ្យខិតខំសិក្សារៀនសូត្រឡើងវិញ ដើម្បីកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គមនាថ្ងៃអនាគត ៕

Leave a Reply

Your email address will not be published. Required fields are marked *