ព័ត៌មានជាតិ

ព័ត៌មានបឋមមានករណី គ្រោះអគ្គីភ័យ ឆេះផ្ទះមួយកន្លែងនៅស្រុកស្វាយអន្ទរ

ព្រៃវែង:ព័ត៌មានបឋមមានករណី គ្រោះអគ្គីភ័យ ឆេះផ្ទះមួយកន្លែងនៅស្រុកស្វាយអន្ទរ

កាលពីថ្ងៃទី17ខែមីនា2024 ម៉ោង19.55 នាទីនៅភូមិស្វាយអន្ទរទី1 ឃុំស្វាយអន្ទរ ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង
មានអគ្គីភ័យបណ្ដាលឱ្យឆេះផ្ទះឈ្មោះខាន់ ភារុណ ប្រពន្ធឈ្មោះសន សុភាព លក់គ្រឿងរថយន្តបណ្ដាលឱ្យឆេះផ្ទះ និងសម្ភារៈទាំងស្រុងដែលមាន
ម្ចាស់ផ្ទះ ឈ្មោះ ខាន់ ភារុណ ភេទប្រុសអាយុ45ឆ្នាំនៅភូមិស្វាយអន្ទរទី1 ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរខេត្តព្រៃវែង (ម្ចាស់ផ្ទះមិននៅផ្ទះ) មូលហេតុនៃការឆេះ បណ្តាមកពីឆ្លងចរន្តអគ្គីសនី ។ ក្រោយពេលទទួលបានពត៌មាន ពីប្រជាពលរដ្ឋក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីរឯកឧត្តមសួនសុម៉ាលីនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានបញ្ជាទៅលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆនស្នងការនគរបាលខេត្តព្រៃវែង ឱ្យបញ្ចេញរថយន្តទៅបាញ់ពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋកុំឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងបន្ទាប់ពីកម្លាំងនគរបាលអន្តរាគមន៍បានជួយករណីអគ្គិភ័យបានរួចរាល់មកពុំបណ្ដាលឱ្យមានប្រជាពលរដ្ឋម្នាក់រងរបួសនោះឡើយដោយឡែកចំពោះកម្លាំងអត់នគរបាលអន្តរាគមន៍បានជួបគ្រោះថ្នាក់ពុលផ្សែងជ័រនិងបាក់ថ្មលើរងរបួសស្រាលពីរនាក់និងរបួសធ្ងន់ពីរនាក់បច្ចុប្បន្នកម្លាំងរងគ្រោះថ្នាក់កំពុងតែសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តនិងត្រូវបានមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដោយបានការយកចិត្តទុកដាក់ពីឯកឧត្តមសួនសុម៉ាលីនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងកងកម្លាំងដែលរងគ្រោះថ្នាក់ត្រូវបានក្រុមគ្រូពេទ្យគោរពលំដាប់ថ្នាក់យកចិត្តទុកដាក់មើលថែទាំយ៉ាងល្អឯកឧត្តមអភិបាលខេត្តក៏បានជូនពរដល់កងកម្លាំងដែលរងគ្រោះថ្នាក់ឲ្យមានសុខភាពល្អបរិបូណ៌ឡើងវិញដើម្បីបម្រើប្រជាពលរដ្ឋបន្តទៅទៀត។
សូមបញ្ជាក់ផងដែរថា
រថយន្តពន្លត់អគ្គីភ័យស្រុកស្វាយអន្ទរ សហការជាមួយរថយន្តអគ្គីភ័យ ខេត្ត និង រថយន្តស្រុកផ្សេងៗចំនួន13គ្រឿង ប្រើប្រាស់អស់ទឹកចំនួន 57ឡាន បានពន្លត់ទាំងស្រុងមិនបណ្តាលឲ្យឆ្លងទៅផ្ទះអ្នកដទៃ នៅម៉ោង 12.30នាទីយប់
ចំពោះសម្ភារៈខូចខាតពុំទាន់ស្រាវជ្រាវដឹងពិតប្រាកដ។

 

VID_20240318_081047_763.mp4 VID_20240318_081051_628.mp4

Leave a Reply

Your email address will not be published. Required fields are marked *