ព័ត៌មានជាតិ

ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៩៣៨ ហិចតា បន្ថែមទៀត ដែលស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា

ស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៩៣៨ ហិចតា បន្ថែមទៀត ដែលស្ថិតក្នុងខេត្តចំនួន ៨ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា

នៅថ្ងៃទី១៦ កុម្ភៈ ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម និងអជ្ញាធរពាក់ព័ន្ធ បានបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋចំនួន ៩៣៨ ហិចតា ដែលស្ថិតនៅក្នុងខេត្តចំនួន ៨ រួមមាន៖
១-ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះចំនួន ៣៦៦ ហិចតា ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង
២-ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះចំនួន ៦១ ហិចតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៦គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង
៣-ខេត្តកណ្តាល៖ ផ្ទៃដីសង្គ្រោះចំនួន ១៣៨ ហិចតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១២គ្រឿង ម៉ាស៊ីនបូមទឹកចល័ត ១២០សេះ ចំនួន ៥គ្រឿង និងម៉ាស៊ីនបូមប្រជាពលរដ្ឋ ចំនួន ៦គ្រឿង
៤-ខេត្តកំពង់ធំ៖ ផ្ទៃដីសង្គ្រោះចំនួន ២៣០ហិចតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១៤គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង
៥-ខេត្តកំពត៖ ផ្ទៃដីសង្គ្រោះចំនួន ៧៨ហិចតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងកាយប្រឡាយនាំទឹកប្រវែង២០០ម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រ ចំនួន ២គ្រឿង
៦-ខេត្តកំពង់ស្ពឺ៖ ផ្ទៃដីសង្គ្រោះចំនួន ៣០ហិចតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ១គ្រឿង
៧-ខេត្តកំពង់ឆ្នាំង៖ ផ្ទៃដីសង្គ្រោះចំនួន ១៥ហិចតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង
៨-ខេត្តពោធិ៍សាត់៖ ផ្ទៃដីសង្គ្រោះចំនួន ២០ហិចតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១គ្រឿង។

Leave a Reply

Your email address will not be published. Required fields are marked *