- គ្រប់ពេលវេលា ឯកឧត្តម ស ថេត តែងតែគិតគូរពី ទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ។
ដោយមានការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម ស ថេត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ បានណែនាំដល់ក្រុមការងារចុះមូលដ្ឋានស្រុក ចុះពិនិត្យស្ថានភាពការបង្កបង្កើនស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះទឹកស្រោចស្រព ។
អនុវត្តន៏តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស ថេត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គឹម វឌ្ឍនសោភ័ណ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកកញ្ជ្រៀច បាននាំយកម៉ាស៊ីនបូមទឹក ១គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម ស ថេត ជួយដល់ស្រុកកញ្ជ្រៀច ដើម្បីចាត់ចែងអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ ៦ភូមិ ចំនួន ១០៨គ្រួសារ មានផ្ទៃដី ១២៥,៥ ហិកតា ក្នុង ឃុំក្តឿងរាយ ។
ប្រជាពលរដ្ឋក្នុងឃុំក្តឿងរាយ សូមសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ស ថេត និងសូមគោរពជូនពរ សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច