អាជីវករកម្ពុជា កំពុងរស់នៅទីក្រុងបាំងកក ប្រទេសថៃ សម្តែងការគាំទ្រ និងស្វាគមន៍ដំណេីរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
Month: February 2024
គ្រប់ពេលវេលា ឯកឧត្តម ស ថេត តែងតែគិតគូរពី ទុកលំបាករបស់បងប្អូនប្រជាពលរដ្
គ្រប់ពេលវេលា ឯកឧត្តម ស ថេត តែងតែគិតគូរពី ទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ។ ដោយមានការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម ស ថេត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ បានណែនាំដល់ក្រុមការងារចុះមូលដ្ឋានស្រុក ចុះពិនិត្យស្ថានភាពការបង្កបង្កើនស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះទឹកស្រោចស្រព ។ អនុវត្តន៏តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស ថេត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គឹម វឌ្ឍនសោភ័ណ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកកញ្ជ្រៀច បាននាំយកម៉ាស៊ីនបូមទឹក ១គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម ស ថេត ជួយដល់ស្រុកកញ្ជ្រៀច ដើម្បីចាត់ចែងអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ ៦ភូមិ ចំនួន ១០៨គ្រួសារ មានផ្ទៃដី ១២៥,៥ ហិកតា ក្នុង ឃុំក្តឿងរាយ ។ ប្រជាពលរដ្ឋក្នុងឃុំក្តឿងរាយ សូមសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ស ថេត និងសូមគោរពជូនពរ សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច
ឯកឧត្តម ហួត ឃាងវេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងាររៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន និងលើកទិសដៅការងារបន្ត
ឯកឧត្តម ហួត ឃាងវេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងាររៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន និងលើកទិសដៅការងារបន្ត ភ្នំពេញថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មការមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងាររៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន និងលើកទិសដៅការងារបន្ត ដោយកិច្ចប្រជុំនេះមានការចូលរួមពី សមាជិក សមាជិកា និងក្រុមការងារពាក់ព័ន្ធ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។ សូមរំឮកផងដែរថា គណៈកម្មការមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន បានបង្កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដែលមានឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធាន៕
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អំពាវនាវដល់ពលរដ្ឋផ្ដល់ព័ត៌មានឲ្យបានលឿន ក្នុងករណីចាញ់បោកឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា មកក្រុមការងារ Hotline Scam ដែលមានមន្រ្តីជំនាញប្រចាំការ២៤ម៉ោងលើ២៤ម៉ោង
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អំពាវនាវដល់ពលរដ្ឋផ្ដល់ព័ត៌មានឲ្យបានលឿន ក្នុងករណីចាញ់បោកឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា មកក្រុមការងារ Hotline Scam ដែលមានមន្រ្តីជំនាញប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ចេញផ្សាយ ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៤ រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានឲ្យបានលឿន និងទាន់ពេលវេលា ក្នុងករណីចាញ់បោកក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា មកកាន់ក្រុមការងារ Hotline Scam ដែលមានមន្រ្តីជំនាញប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយឆាតទៅ Facebook ផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីពង្រឹងសុវត្ថិភាពទប់ស្កាត់បទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងយុគសម័យទំនើបនេះ ប្រជាពលរដ្ឋជាច្រើនបានធ្លាក់ក្នុងអន្ទាក់របស់ក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះហើយអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារនេះឡើង ដោយបន្ថែមលើយន្ដការដែលមានស្រាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋ។ […]