ឯកឧត្តម ហួត ឃាងវេង ដឹកនាំកិច្ចប្រជុំពិនិត្យលើកម្រងសេវាសាធារណៈរបស់ក្រសួងព័ត៌មាន
ចេញផ្សាយ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦
ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើកម្រងសេវាសាធារណៈរបស់ក្រសួងព័ត៌មាន យោងតាមអនុក្រឹត្យលេខ ២១៧ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងព័ត៌មាន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលបានរៀបចំឡើងនារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។