កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការកែសម្រួលហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ ក្នុងទឹកប្រាក់ពីប្រមាណ ២២លានដុល្លារអាម៉េរិក ទៅប្រមាណជា ២៣លានដុល្លារអាម៉េរិក
ចេញផ្សាយ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៦
MoINFO APP
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការកែសម្រួលហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ពីចំនួន ៣.៤២១ លានយ៉េន (ប្រមាណ ២២លានដុល្លារអាម៉េរិក) ទៅចំនួន ៣.៥៦៨ លានយ៉េន (ប្រមាណ ២៣លានដុល្លារអាម៉េរិក)។