លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី អនុញ្ញាតឱ្យលោក Patrick Dupire អ្នកកាសែតបារាំង ចូលជួបពិភាក្សាការងារ
ចេញផ្សាយ ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៦
MoINFO APP
នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោក Patrick Dupire អ្នកកាសែតបារាំង ចូលជួបពិភាក្សាការងារ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី (WEEDC) នៃក្រសួងកិច្ចការនារី។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងរៀបចំគម្រោងលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ នាពេលខាងមុខ ដើម្បីត្រៀមលក្ខណៈស្វាគមន៍គណៈប្រតិភូដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំក្នុងរាជធានីភ្នំពេញ។
កិច្ចពិភាក្សានេះ ក៏បានសង្កត់ធ្ងន់លើការបង្កើនភាពមើលឃើញ និងការផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ ក៏ដូចជាការតភ្ជាប់រវាងបណ្តាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត តាមរយៈវិស័យទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។