កិច្ចប្រជុំណែនាំស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រី នៅតាមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ(សាលាបឋមសិក្សា និងសាលាមត្តេយ្យសិក្សា) សម្រាប់ឆ្នាំសិក្សា២០២៥ – ២០២៦ នៅសាលាស្រុកកំចាយមារ

កិច្ចប្រជុំណែនាំស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រី នៅតាមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ(សាលាបឋមសិក្សា និងសាលាមត្តេយ្យសិក្សា) សម្រាប់ឆ្នាំសិក្សា២០២៥ – ២០២៦ នៅសាលាស្រុកកំចាយមារ

ព្រៃវែង៖ នៅថ្ងៃទី ២ ខែមិនា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ សហការជាមួយរដ្ឋបាលខេត្តព្រៃវែង ដែលមានមន្ទីរមុខងារសាធារណៈខេត្ត ជាសេនាធិការបានចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីនៅតាមគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ (សាលាបឋមសិក្សា និងសាលាមត្តេយ្យសិក្សា) សម្រាប់ឆ្នាំ ២០២៥-២០២៦ នៅសាលាស្រុកកំចាយមារ ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក អន ភារៈ អភិបាលរងខេត្ត តំណាងនៅខ្ពង់ខ្ពស់ ឯកឧត្តម សួន សមាលីន អភិបាលខេត្តព្រៃវែង លោកគ្រូអ្នកគ្រូនាយកសាលាជាច្រើនរូប។

<span;>លោក ញ៉ែម សុខជា ប្រធានមន្ទីរមុខងារសាធារណៈ បានលើកឡើងថា ដើម្បីអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អនុលោមតាមសារាចរលេខ០៩ សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល កម្ពុជា ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថាន សិក្សាសាធារណៈ និងអនុវត្តតាមសេចក្តីសម្រេចលេខ១៧៨ មស.សសរ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៦ របស់ក្រសួងមុខងារសាធារណៈ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារចុះជំរឿននៃគ្រឹះស្ថានសិក្សា សាធារណៈនៅរដ្ឋបាលខេត្តព្រៃវែង មន្ទីរមុខងារសាធារណៈខេត្តព្រៃវែង សហការជាមួយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុក បានរៀបចំប្រជុំផ្សព្វផ្សាយណែនាំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យ បុគ្គលិកអប់រំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ (មត្តេយ្យសិក្សា-បឋមសិក្សា) ជាបន្តបន្ទាប់ ចាប់ តាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ ជាក់ស្តែង ថ្ងៃនេះក្រុមការងារមន្ទីរមុខងារសាធារណៈ ខេត្ត បានចុះមករៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យបុគ្គលិក អប់រំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅក្នុងស្រុកកំចាយមារ ដែលជាស្រុកគោលដៅទី៦ នៃការ ចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យ មានសាលាមត្តេយ្យសិក្សា និងសាលាបឋមសិក្សាសរុប ចំនួន៤៩ សាលា មានគ្រូបង្រៀនក្របខណ្ឌសរុបចំនួន២៩២ នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះ ទូទៅសរុបចំនួន១៨២ នាក់ និងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសរុបចំនួន៥៣ នាក់។

<span;>ដោយឡែកក្រុង-ស្រុកដែលបានអនុវត្តរួច មានចំនួន០៥ក្រុង-ស្រុករួចហើយ រួមមាន៖

<span;>១. ក្រុងព្រៃវែង មានមត្តេយ្យសិក្សា និងសាលាបឋមសិក្សា សរុបចំនួន១៣ សាលា មាន គ្រូបង្រៀនក្របខណ្ឌ សរុបចំនួន១៦៩ នាក់ ។

<span;>២. ស្រុកពោធិ៍រៀង មានមត្តេយ្យសិក្សា និងសាលាបឋមសិក្សា សរុបចំនួន២៦ សាលា មានគ្រូបង្រៀនក្របខណ្ឌ សរុបចំនួន១៥៣ នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះ ទូទៅ សរុបចំនួន០២ នាក់ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ សរុបចំនួន៧៧ នាក់។

<span;>៣. ស្រុកពារាំង មានមត្តេយ្យសិក្សា និងសាលាបឋមសិក្សា សរុបចំនួន៥៨ សាលា មាន គ្រូបង្រៀនក្របខណ្ឌ សរុបចំនួន៤៦៥ នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ សរុបចំនួន៦៩ នាក់ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសរុបចំនួន១៤៥ នាក់។

<span;>៤. ស្រុកស៊ីធរកណ្តាល មានមត្តេយ្យសិក្សា និងសាលាបឋមសិក្សា សរុបចំនួន៤៨ សាលា មានគ្រូបង្រៀនក្របខណ្ឌ សរុបចំនួន២៧០ នាក់ គ្រូបង្រៀនជាប់កិច្ចសន្យា ចំណេះទូទៅ សរុបចំនួន២១ នាក់ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ សរុប ចំនួន១៤០ នាក់។

<span;>៥. ស្រុកកញ្ចៀច មានមត្តេយ្យសិក្សា និងសាលាបឋមសិក្សា សរុបចំនួន៣៧ សាលា មានគ្រូបង្រៀនក្របខណ្ឌ សរុបចំនួន២២៣ នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះ ទូទៅ សរុបចំនួន៧៥ នាក់ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ សរុបចំនួន ៩៥នាក់។

<span;>លោក អន ភារៈ <span;>អភិបាលរងខេត្ត មានប្រសាសន៍ថា <span;>ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងវិធាន ការគន្លឹះក្នុងការកែទម្រង់វិស័យអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាល បានដាក់ចេញនូវ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ដែលមានគោលបំណងសំខាន់ៗដូចខាងក្រោម៖

<span;>- កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទនៃគ្រឹះស្ថានសិក្សា។ – កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាម គ្រឹះស្ថានសិក្សា។

<span;>- ធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួង មុខងារសាធារណៈ សម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សា និងមន្ត្រីនៅ តាមគ្រឹះស្ថានសិក្សា។

<span;>- កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្តល់បៀវត្ស ដល់មន្ត្រីដែលកំពុងបំពេញការងារ ជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សា។

<span;>លោក <span;>អភិបាលរងខេត្ត បន្ថែមថា <span;>បន្ទាប់ពីការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យរួច ក្នុងពេលឆាប់ៗខាង មុខនេះ ក្រុមការងារបច្ចេកទេសក្រសួងមុខងារសាធារណៈ នឹងចុះធ្វើជីវមាត្រមន្ត្រីជាក់ស្តែងនៅតាម រចនាសម្ព័ន្ធដែលបានធ្វើបច្ចុប្បន្នភាពក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដោយមានក្រុមការងារចុះធ្វើជំរឿន ចំនួន០៧ក្រុម ចាប់អនុវត្តការងារក្នុងវិស័យអប់រំ រួមមាន៖ សាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា សាលាអនុវិទ្យាល័យ និងវិទ្យាល័យ។ ដោយឡែកវិស័យសុខាភិបាល អនុវត្តការងារផ្តោតលើប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុកកម្រិត១ និងមន្ទីរពេទ្យបង្អែកស្រុកកម្រិត២។ មន្ទីរ-អង្គភាព ក្រៅពីនេះ មិនត្រូវបានធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យ ព្រមទាំងការធ្វើជំរឿនមន្ត្រីរាជការ ស៊ីវិលនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *