ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយសហការី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងកាត់ខ្សែបូសម្ពោធឆ្លងសមិទ្ធផលក្នុងវត្តអង្គសំពៅមាស

ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦
ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយសហការី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងកាត់ខ្សែបូសម្ពោធឆ្លងសមិទ្ធផលក្នុងវត្តអង្គសំពៅមាស ស្ថិតនៅភូមិតាហ៊ុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ខេត្តព្រៃវែង។

នាឱកាសនេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា បាននាំយកអំណោយជូនដល់ យាយជីតាជី ៣០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់សរ១ដុំ និងថវិកា១០,០០០រៀល សិស្សានុសិស្ស ១០០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ២ក្បាល និងប៊ិច ២ដេីម និងប្រគេនបច្ច័យ រួមជាមួយពុទ្ធបរិស័ទចំនួន៥៣,៣៥៦,០០០រៀល ជូនព្រះចៅអធិការវត្ត ដើម្បីចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *