នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានដឹកនាំប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំជាមួយ លោក Thamarak La-Ongual សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Ubon Ratchathani Rajabhat និងប្រតិភូ នៃព្រះរាជាណាចក្រថៃ នៅទីស្តីការក្រសួងព័ត៌មាន ដើម្បីពិនិត្យ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ។ សម្ពន្ធយុវជនអាហារូបករណ៍ស២និងសាកលវិទ្យាល័យរាជផាត់ ឧបុរាជធានី បានចូលរួមសហការយ៉ាងជិតស្និទ្ធ ក្នុងការផ្តល់អាហារូបករណ៍ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដល់យុវជន។ កិច្ចសហការនេះបានជួយបង្កើតឱកាសថ្មីៗសម្រាប់និស្សិត និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលអាចជាប្រយោជន៍សម្រាប់ការងារនាពេលអនាគត។ សាកលវិទ្យាល័យ Ubon Ratchathani Rajabhat នៃព្រះរាជាណាចក្រថៃ ដែលបានផ្តល់អាហារូបករណ៍ជាច្រើនកន្លែង និងច្រើនជំនាញជូនដល់និស្សិតនៃព្រះរាជាណាចក្រកម្ពុជា ដែលមកដល់បច្ចុប្បន្ននេះ មាននិស្សិតមួយចំនួនបានបញ្ចប់ការសិក្សារបស់ខ្លួន និងវិលត្រឡប់មកបម្រើការជូនជាតិមាតុភូមិវិញ ហើយក៏មាននិស្សិត មួយចំនួនទៀតក៏កំពុងតែបន្តការសិក្សារបស់ខ្លួន ។
Author: difo
ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ក្នុងថ្ងៃទីថ្ងៃទី១៥-១៦ ខែមីនានេះ ស្ថិតក្នុងកំរិតល្អណាស់
ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ក្នុងថ្ងៃទីថ្ងៃទី១៥-១៦ ខែមីនានេះ ស្ថិតក្នុងកំរិតល្អណាស់ ចេញផ្សាយ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៥ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២២.៨៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តតាកែវ រាជធានីភ្នំពេញ និងខេត្តឧត្តរមានជ័យ […]
រាជរដ្ឋាភិបាលបង្កើនការគាំពារគុណភាពទឹកសាធារណៈ ដើម្បីសេដ្ឋកិច្ចនិងសង្គមកម្ពុជា
រាជរដ្ឋាភិបាលបង្កើនការគាំពារគុណភាពទឹកសាធារណៈ ដើម្បីសេដ្ឋកិច្ចនិងសង្គមកម្ពុជា ចេញផ្សាយ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តវិធានការគ្រប់គ្រងគុណភាពទឹកនៅកម្ពុជាដែលបានធ្វើឡើងតាមរយៈសារាចរស្តីពីវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈធ្វើឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ វិធានការនេះ ធ្វើឡើងតាមរយៈជំរុញម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស ផលិតកម្ម អាជីវកម្ម ត្រូវបំពាក់និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ ។ ជំរុញម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម បុរីលំនៅឋាន រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តជាដើម ត្រូវបំពាក់ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់មុននឹងបង្ហូរទៅតំបន់ទឹក សាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ។ ទន្ទឹមនេះ សារាចរក៏បានជំរុញការអនុវត្តនិរន្តរភាពកសិកម្ម តាមរយៈការគ្រប់គ្រង ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម សារធាតុចិញ្ចឹម ឱ្យបានសមស្របតាមលក្ខខណ្ឌសុវត្ថិភាពនិងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ។ ការបង្កើនការគ្រប់គ្រងគុណភាពទឹកសាធារណៈនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានសង្កេតឃើញថា ទោះបីជាមានបញ្ញត្តិវិធានការគ្រប់គ្រងនិងត្រួតពិនិត្យ ការបំពុលទឹក ប្រភពទឹកសាធារណៈ ហើយក្តីក៏ការអនុវត្តវិធានការការពារគុណភាពទឹកតំបន់ទឹកសាធារណៈ នៅមានកម្រិតនិងមិនទាន់ឆ្លើយតបទៅនឹង កំណើនសកម្មភាពនៃការអភិវឌ្ឍនេះទេ។ សូមបញ្ជាក់ថា […]
ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង
ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ចេញផ្សាយ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៥ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ។ ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ រដ្ឋបាលរាជធានីភ្នំពេញតែងរៀបចំមានការសម្ដែងសិល្បៈបុរាណ ប្រពៃណី សម័យ បណ្ណាល័យចល័ត កន្លែងលក់ដូរ និងកន្លែងកម្សាន្តសប្បាយផ្សេងៗ ខុសៗពីគ្នាជារៀងរាល់សប្ដាហ៍ ជាក់ស្ដែង នៅសប្ដាហ៍ទី២ ខែមីនា នេះ បានរៀបចំឱ្យមានល្ខោនខោល ដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ នៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសម្រាប់ថ្ងៃអាទិត្យ នឹងមានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរយើង ។ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង […]
ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ”នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប
ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ”នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ចេញផ្សាយ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៥ MoINFO APP នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយតំណាងគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ” នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ដើម្បីជាការអបអរសាទរដល់ភាពចម្រុះនៃវប្បធម៌ និងសិល្បៈ ដែលនឹងប្រមូលផ្តុំសិល្បករកម្ពុជា និងសិល្បករមកពីបរទេស និងបណ្តាប្រទេសអាស៊ានក្នុងការបង្កើតជាព្រឹត្តិការណ៍ដ៏សំខាន់មួយគាំទ្រដល់ការបង្កើនចរន្តភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តសៀមរាប។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈការរៀបចំ «ព្រឹតិ្តការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ» គឺនឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោក ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏មានជំនឿយ៉ាងមុតមាំថា នឹងមានការចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធ អំពីអត្តសញ្ញាណ សិល្បៈ វប្បធម៌កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ដែលនឹងក្លាយជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនទេសចរមកកាន់កម្ពុជា […]
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាសាមគ្គីកសាងរបងសាសាបឋមសិក្សាព្រៃទំពូង ដែលស្ថិតនៅក្នុងភូមិ ព្រៃទំពូង(ក) ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាសាមគ្គីកសាងរបងសាសាបឋមសិក្សាព្រៃទំពូង ដែលស្ថិតនៅក្នុងភូមិ ព្រៃទំពូង(ក) ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក្នុងនាមរដ្ឋបាលខេត្ត បាននាំយកនូវបច្ច័យចំនួន ១៤.២៥០.០០០រៀល និងសូមចូលរួមឧបត្ថម្ភ សាលារៀនមួយខ្នង ស្មើ ៤បន្ទប់ សម្រាប់ជាការចូលរួមអភិវឌ្ឍន៍សាលាបឋមសិក្សាព្រៃទំពូង និងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ដោយមានការអញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក សិស្សានុសិស្ស កម្លាំងការពារ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ១,០៧៦ អង្គ/រូប។
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។ …………………. ១៥ មីនា ២០២៥
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយ និង ពង្រឹងការគ្រប់គ្រងសណ្តាប់ ធ្នាប់សារព័ត៌មាន
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយ និង ពង្រឹងការគ្រប់គ្រងសណ្តាប់ ធ្នាប់សារព័ត៌មាន ភ្នំពេញ:ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយ និង ពង្រឹងការគ្រប់គ្រងសណ្តាប់ ធ្នាប់សារព័ត៌មានΤ ចំពោះអង្គភាពសារ ព័ត៌មានដែលបានចុះបញ្ជីប្រកបអាជីវកម្មនៅ ព្រះរាជាណាចក្រកម្ពុជា។ ព្រឹកថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន ។ រូបថត៖ ចន្ទ ដារ៉ាវុឍ្ឍ/INB
ឯកឧត្តម ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីកាត់ឬសសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពាមសុវណ្ណាសាគរ (ហៅវត្តពាមមន្ទារ) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ដែលស្ថិតនៅក្នុងភូមិពាមមន្ទារ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌុច គន្ធា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីកាត់ឬសសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពាមសុវណ្ណាសាគរ (ហៅវត្តពាមមន្ទារ) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ដែលស្ថិតនៅក្នុងភូមិពាមមន្ទារ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។