ការងារវារីវប្បកម្មរបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃពុធ ២កើត ខែជេស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថៃ្ងទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតិផលវារីវប្បកម្ម៖ មានកសិករចិញ្ចឹមត្រីចំនួន ១៦គ្រួសារ បានប្រមូលផលវារីវប្បកម្មរួមមាន ត្រីទីឡាព្យា ០,៤០តោន ត្រីកាបឥណ្ឌា ០,៣០តោន ត្រីអណ្ដែង ១,៤០តោន ត្រីឆ្ពិន ១,៣០តោន ត្រីប្រា ៤៥,១០តោន ត្រីពោ ៧,៤០តោន ត្រីរ៉ស់ ០,៥០តោន និងត្រីក្រាញ់ ០,៣០តោន សរុបចំនួន ៥៦,៧០តោន បើគិតតម្លៃផលវារីវប្បកម្មជាមធ្យមស្មើ ៥ ១២០រៀល/គីឡូក្រាម ដោយទទួលបានចំណូលក្រៅផ្លូវការសរុប ២៩០ ៣០៤ ០០០រៀល ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។
Author: difo
លោក ភុន សម្ផស្ស អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញមានមតិសំណេះសំណាល និងជូនដំណើរយុវជន និងអនុញ្ញាតឲ្យ លោក លឹម គីមឡុង អភិបាលរងស្រុក ជាតំណាង ដឹកនាំយុវជនចំនួន២០៨នាក់
លោក ភុន សម្ផស្ស អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញមានមតិសំណេះសំណាល និងជូនដំណើរយុវជន និងអនុញ្ញាតឲ្យ លោក លឹម គីមឡុង អភិបាលរងស្រុក ជាតំណាង ដឹកនាំយុវជនចំនួន២០៨នាក់ មកពីវិទ្យាល័យទាំងបីក្នុងស្រុកព្រះស្ដេច មានវិទ្យាល័យហ៊ុនសែនតាគោក វិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន និងវិទ្យាល័យប្រមូលព្រហ្ម ធ្វើដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រទៅកាន់ទីតាំងបីគឺ មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា, សារមន្ទីរប្រល័យពូជសាសន៍គុកទួលស្លែង និងវិមានឈ្នះឈ្នះ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់នៃឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែវ សួនសុភី ស សុខា ដើម្បីស្វែងយល់សក្ខីភាពប្រវត្តិសាស្រ្តថ្មីៗរបស់កម្ពុជាគឺ៖ -បានយល់ដឹងកាន់តែច្បាស់ អំពីសក្ខីកម្មនៃអំពើប្រល័យពូជសាសន៍ របស់របប ប៉ុល ពត យល់ដឹងពីការពិត និងចងចាំកាន់តែច្បាស់ថា របបប៉ុលពតពិតជាមានការកាប់សម្លាប់ប្រជាជនដោយឥតញញើតដៃតាមគ្រប់រូបភាពអស់រាប់លាននាក់ត្រឹមតែរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។ -បានយល់ដឹងកាន់តែច្បាស់ អំពីវីរភាពការតស៊ូរំដោះជាតិ ដោយសម្តេចទាំង៣គឺ សម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេចតេជោ […]
ឯកឧត្តមរដ្ឋមន្ដ្រី ៣រូប អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្រ្តីលើកទី៤ ស្ដីពីការងារកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ
ឯកឧត្តមរដ្ឋមន្ដ្រី ៣រូប អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្រ្តីលើកទី៤ ស្ដីពីការងារកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី៤ ស្ដីពីការងារសម្របសម្រួលអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសហប្រធាន ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមសហប្រធាន ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយក្រុមការងារលេខាធិការដ្ឋានត្រី-វិស័យ និងមន្រ្តីជំនាញនៃក្រសួងទាំងបី។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវក្រុមការងារត្រី-វិស័យ ដែលខិតខំប្រឹងប្រែងសហការរួមគ្នាយ៉ាងជិតស្និត មានផែនការមេច្បាស់លាស់ កំណត់អាទិភាពនិងដាក់មធ្យោបាយរួម មានការគិតគូរជាលក្ខណៈបុរេសកម្ម ស្តែងចេញជាលទ្ធផលជួយដល់ប្រជាជននៅមូលដ្ឋានឱ្យមានជីវភាពប្រសើរឡើង មានភោគផលសេដ្ឋកិច្ច […]
ព្រឹទ្ធសភាបានអនុម័តដោយមានសំឡេងគាំទ្រចំនួន៥៧សំឡេង លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា
ព្រឹទ្ធសភាបានអនុម័តដោយមានសំឡេងគាំទ្រចំនួន៥៧សំឡេង លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៥ ព្រឹទ្ធសភាបានអនុម័តដោយមានសំឡេងគាំទ្រចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណងដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗដែលបានកើតមានឡើង នៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ និងដាក់ចេញនូវវិធានការសកម្មភាពនិងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យដែលជាមគ្គុទ្ទេសក៍សម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួនដោយតម្រឹមតម្រង់ជាមួយ នឹងគោលដៅយុទ្ធសាស្ត្ររួមនៃការអភិវឌ្ឍជាតិ និងធានានូវបាវចនាទាំង៥ របស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងការដាក់ចេញជាយន្តការមួយសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃសំដៅធានាការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាប្រកបដោយជោគជ័យ។ សេចក្តីព្រាងច្បាប់នេះ ក៏បានគិតគូរយ៉ាងច្បាស់លាស់គ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ និងបានដាក់ចេញវិធានការផែនការសកម្មភាពកម្មវិធីអាទិភាពតាមវិស័យ និងសូចនាករសមិទ្ធកម្មច្បាស់លាស់សម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃដើម្បីម្ខាងជំរុញការអនុវត្តឱ្យសម្រេចបានជោគជ័យ និងម្ខាងទៀតជំរុញការអនុវត្តវិធានការផែនការសកម្មភាព និងកម្មវិធីអាទិភាពតាមវិស័យដែលមានវឌ្ឍនភាពយឺត ឬមិនមានវឌ្ឍនភាព សំដៅធានាការអនុវត្តអាចប្រព្រឹត្តទៅរួមគ្នាប្រទាក់ក្រឡាគ្នានិងបំពេញគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន១០៣សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល […]
សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០២១-២០២៣
សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០២១-២០២៣ ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ឯកឧត្តមជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០២១-២០២៣។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ និងសមាជិកលេខាធិការដ្ឋាន IDP សរុបប្រមាណ ១០០ នាក់។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ២០២១-២០២៣ ក៏ដូចជាបញ្ហាប្រឈម សំណូមពរ ដែលក្រសួងស្ថាប័នទទួលបន្ទុកអនុវត្តវិធានការបានជួបប្រទះ និងស្វែងរកដំណោះស្រាយដើម្បីសម្រេចនូវការអនុវត្តគោលនយោបាយនេះឱ្យបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម នេត្រ ភក្ត្រា លើកឡើងថា ក្រសួងព័ត៌មាន បានវិភាគស៊ីជម្រៅដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងការពង្រាយមន្ត្រីឱ្យចំគោលដៅ ដើម្បីបម្រើដល់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា លើកឡើងថា ក្រសួងព័ត៌មាន បានវិភាគស៊ីជម្រៅដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងការពង្រាយមន្ត្រីឱ្យចំគោលដៅ ដើម្បីបម្រើដល់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្រសួងព័ត៌មានបានពិនិត្យ និងវិភាគស៊ីជម្រៅដល់ចំនួនមន្ត្រីរាជការដែលនឹងចូលនិវត្តន៍ រយៈពេល ១០ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៣ ដើម្បីរៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរួមទាំងផែនការពង្រាយមន្ត្រីឱ្យចំគោលដៅ ក៏ដូចជាបំពេញបន្ថែមនូវមន្ត្រីបច្ចេកទេសតាមតម្រូវការជាក់ស្តែងនៅតាមអង្គភាពនីមួយៗ ដើម្បីបម្រើដល់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ស្រមតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ការពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធនៃក្រសួងព័ត៌មាន» នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រសួងសង្កេតឃើញថានៅក្នុងអំឡុងពេល១០ឆ្នាំទៅមុខ ក្រសួងព័ត៌មាន នឹងមានមន្ត្រីរាជការចូលនិវត្តន៍សរុបចំនួនរហូតដល់ […]
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន នៅទីក្រុងតូក្យូ
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមវេទិការធុរកិច្ចកម្ពុជា-ជប៉ុន នៅទីក្រុងតូក្យូ ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឺះ ក្នុងវេទិការធុរកិច្ចកម្ពុជា-ជប៉ុន ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មជប៉ុន (AMEICC) និង ធនាគារមីស៊ូហ៊ុ (Mizuho) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅតូក្យូ) ដោយមានវិនិយោគិនចូលរួមចំនួនជិត៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន២
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន២ ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចំនួន២៖ ១. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជា និង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និង លើកកម្ពស់ភាពជាដៃគូធុរកិច្ចរវាងកម្ពុជានិងជប៉ុន ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលទាំងពីរ។ ២. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក្នុងគោលបំណងកសាងភាពជាដៃគូវិនិយោគដ៏រឹងមាំនាពេលអនាគត។ ពិធីនេះ បានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។
ក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad បង្ហាញបំណងស្វែករកឱកាសវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad បង្ហាញបំណងស្វែករកឱកាសវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា ចេញផ្សាយ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត លោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកនាយកប្រតិបត្តិបានជម្រាបជូនពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញឯកទេសលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ បច្ចុប្បន្ន ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ។ បន្ថែមលើនេះ […]