ករណីបណ្ដឹងចំពោះអ្នកសារព័ត៌មានក្នុងពេលបំពេញការងារ ក្រសួងព័ត៌មាន អន្តរាគមន៍ (ដោះលែង និងបាននៅក្រៅឃុំ) សរុប ១៤នាក់ ចាប់ពីឆ្នាំ២០២៥ រហូតមកដល់ត្រីមាសទី១ ឆ្នាំ២០២៦
ចេញផ្សាយ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៦
ឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការជួបប្រទះបញ្ហា និងករណីបណ្ដឹងចំពោះអ្នកសារព័ត៌មានក្នុងពេលបំពេញការងារ ក្រសួងព័ត៌មាន បានផ្តល់កិច្ចអន្តរាគមន៍ និងជួយជ្រោមជ្រែងក្នុងការផ្សះផ្សាវិវាទ ដើម្បីបញ្ចប់រឿងក្រៅ ប្រព័ន្ធតុលាការ និងបានផ្តល់ការការពារខាងផ្នែកផ្លូវច្បាប់ សម្រាប់ករណីដែលឈានដល់ការអនុវត្តនីតិវិធី នៅចំពោះមុខតុលាការ។
ឯកឧត្តម បានបន្តថា ចាប់តាំងពីឆ្នាំ ២០២៥ រហូតដល់ ខែមីនា (ត្រឹម ត្រីមាសទី១) ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានអន្តរាគមន៍ (ដោះលែង និងបាននៅក្រៅឃុំ)សរុប ១៤នាក់)។
ជាមួយគ្នានោះ ក្រសួងក៏បាន ផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ៣៧ ករណី/បណ្ដឹង ពាក់ព័ន្ធ ៦៩នាក់ និងបានផ្តល់ការ ការពារក្នុងនីតិវិធីតុលាការ ៧ករណី ពាក់ព័ន្ធ ១៥នាក់។
ការគូសបញ្ជាក់របស់អ្នកនាំពាក្យខាងលើ បានធ្វើឡើងក្នុងសន្និសីទជាតិស្តីពីទិវាសេរីភាពសារព័ត៌មាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។