សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ ខ្មែរក្រោមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរបានគង់វង្សល្អ ចេញផ្សាយ ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ កាលពីថ្ងៃទី៤តុលាឆ្នាំ២០២៤ ភ្លេងឆៃយ៊ាំបានលាន់រំពងនៅមុខវត្តពោធិគិរីវង្សារាម ហៅស្វាយសៀមថ្មី ស្រុកថ្កូវ ខេត្តត្រាវិញ (ខេត្តព្រះត្រពាំង) ប្រទេសវៀតណាម ។ ប្រជាពលរដ្ឋខ្មែរក្រោមក្មេងចាស់ប្រុសស្រីក្នុងសម្លៀកបំពាក់អាវស ប៉ាក់ សំពត់ហូលផាមួងចម្រុះពណ៌ បានឈរយ៉ាងច្រើនកុះកររង់ចាំទទួលបដិសណ្ឋារកិច្ចចំពោះក្បួនដង្ហែអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរពីប្រទេសកម្ពុជាជាមួយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃបងប្អូនខ្មែរ។ សំឡែងភ្លេងឆៃយ៊ាំយ៉ាងរន្ទឺលាយលំជាមួយសំឡេងសាទរយ៉ាងកងរំពងបានធ្វើអោយបរិយាកាសនៅទីនោះពោរពេញដោយទឹកមុខញញឹមពព្រាយ ហើយញ៊ាំងអោយប្រជាពលរដ្ឋខ្លះរំភើបរហូតយកដៃជូតទឹកភ្នែក។ បងប្អូនខ្មែរក្រោមបានបង្ហាញអារម្មណ៍ត្រេកអរក្រៃលែងដែលខ្មែរលើបានបង្ហាញទឹកចិត្តយកចិត្តទុកដាក់ចំពោះខ្លួនតាមរយៈអង្គកឋិននេះ។បងប្អូនខ្មែរក្រោមមានអារម្មណ៍ថាខ្លួនមិនមែនឯកោនោះទេ ហើយបងប្អូនខ្មែរក្រោមក៏ចង់បង្ហាញថា ខ្លួនជាខ្មែរ ហើយរក្សានិងគោរពវប្បធម៍ទំនៀមទំលាប់សាសនាខ្មែរ។ នៅក្នុងឱកាសទទួលស្វាគមន៍អង្គកឋិនពីភ្នំពេញ គេឃើញវត្តខ្មែរក្រោមមានការសំដែងសិល្បៈ និងល្ខោនបាសាក់ជូនទស្សនា។ ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នជាតំណាងរាស្ត្រ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏ធ្លាប់បានដង្ហែកឋិនមួយពីកម្ពុជាចូលទៅវត្តអង្គរាជបុរី វត្តកំពង់នគ្រោធ ដែលស្ថិតនៅក្នុងខេត្តព្រះត្រពាំង ( ត្រាវិញ ) កាលពីខែកញ្ញាឆ្នាំ២០០៩មកម្លេះ។ បើតាមឯកឧត្តម ខៀវ កាញារិទ្ធ បានអោយដឹងថា អង្គកឋិនកាលនោះគឺលើកដំបូងដែលមានគណៈប្រតិភូផ្លូវការខ្មែរធ្វើកឋិនទៅកម្ពុជាក្រោម ដែលតាមធម្មតាដង្ហែចូលតែមួយវត្តទេ ប៉ុន្តែវត្តផ្សេងៗនៅកម្ពុជាក្រោមបានមកចូលរួមហើយអញ្ជើញគណៈប្រតិភូយើងអោយទៅទស្សនកិច្ច នៅតាមវត្តមួយចំនួន ដើម្បីបង្ហាញថា វត្តខ្មែរក្រោមប្រឹងប្រែងរក្សាអត្តសញ្ញាណវប្បធម៍ខ្មែរនិងសាសនាព្រះពុទ្ធ។ ជាក់ស្តែងនៅក្នុងឱកាសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន […]
Month: November 2024
ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំសិក្សា ២០២៤-២០២៥
ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំសិក្សា ២០២៤-២០២៥ ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់ជាថ្ងៃចូលរៀនដំបូង របស់ ប្អូនៗ សិស្សានុសិស្ស កូនចៅចូលរៀនសូត្របន្ទាប់ពីការសម្រាក ការសិក្សាអស់រយៈពេលខ្លីកន្លងមកនេះ ដែលពិធីនេះស្ថិតក្រោមអភិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ដែលប្រារព្ធធ្វើនៅវិទ្យាល័យ ព្រះអង្គឌួង ក្រុងព្រៃវែង។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានលើកឡើងថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។ ឯកឧត្តម អភិបាលខេត្ត បន្តថា ដែនេះក្នុងគោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ […]