អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍៤ចំណុច ច្រានចោលព័ត៌មានពីការកាត់ទឹកដី ៤ខេត្តទៅប្រទេសវៀតណាម ………………….. អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីថ្លែងការណ៍ ៤ ចំណុច ច្រានចោលព័ត៌មាន ស្តីពី ការកាត់ទឹកដី ៤ ខេត្តជូនប្រទេសវៀតណាម ក្រោមរូបភាព កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចតទៅ៖ ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។ ទី២. គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។ ទី៣. គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង ៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។ ទី៤. គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ៕
Month: July 2024
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម និងអញ្ជើញពិសាអាហារថ្ងៃត្រង់រៀបចំទទួលដោយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម និងអញ្ជើញពិសាអាហារថ្ងៃត្រង់រៀបចំទទួលដោយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម។ សាធារណរដ្ឋសង្គមនិយម, ថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤
ប្រធានអាជ្ញាធរមីន ថ្លែងអំណរគុណចំពោះអង្គការ Halo Trust ដែលបានរួមចំណែក រំដោះមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៥១១ គីឡូម៉ែត្រការ៉េ
ប្រធានអាជ្ញាធរមីន ថ្លែងអំណរគុណចំពោះអង្គការ Halo Trust ដែលបានរួមចំណែក រំដោះមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៥១១ គីឡូម៉ែត្រការ៉េ ចេញផ្សាយ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP (ភ្នំពេញ)៖ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Miles Hawthorn ប្រធានអង្គការ Halo Trust ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា និងទទួលស្វាគមន៍ចំពោះ លោក Tobias Wehitt ត្រូវបានជ្រើសតាំងជាប្រធានអង្គការ Halo Trust (ថ្មី) ប្រចាំនៅកម្ពុជា។ ក្នុងជំនួបនោះ លោក Miles Hawthorn បានថ្លែងអំណរគុណជូនចំពោះអាជ្ញាធរមីន ដែលបានផ្តល់នូវការគាំទ្រ […]
លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្ម ឆមាសទី១ និងទិសដៅយុទ្ធសាស្រ្តសម្រាប់ឆមាសទី២
លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្ម ឆមាសទី១ និងទិសដៅយុទ្ធសាស្រ្តសម្រាប់ឆមាសទី២ ចេញផ្សាយ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ MoINFO APP (ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែក្រសួងពាណិជ្ជកម្ម ដោយបានបន្តពិភាក្សាលើកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្ម ឆមាសទី១ និងទិសដៅយុទ្ធសាស្រ្តការងារពាណិជ្ជកម្ម សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ដែលជាការផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម បន្តចូលរួមមតិយោបល់ និងពិភាក្សា វាយតម្លៃ លើលទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពរបច្ចេកទេសផ្សេងៗ ព្រមទាំងការរៀបចំយុទ្ធសាស្រ្តគន្លឹះសម្រាប់អនុវត្តន៍បន្តក្នុងឆមាសទី២ ឆ្នាំ២០២៤ ផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញឡាញ ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយក លោក-លោកស្រីអគ្គនាយករង […]
ឱកាសការងារ និងកម្មសិក្សាការងារ១៤៥០កន្លែង រង់ចាំសិស្ស និស្សិត និងអ្នកស្វែងរកការងារនៅថ្ងៃទី២៥ ខែកក្កដា
ឱកាសការងារ និងកម្មសិក្សាការងារ១៤៥០កន្លែង រង់ចាំសិស្ស និស្សិត និងអ្នកស្វែងរកការងារនៅថ្ងៃទី២៥ ខែកក្កដា ចេញផ្សាយ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនធំៗចំនួន ១៧ នឹងផ្តល់ឱកាសការងារ ក៏ដូចជាកម្មសិក្សាការងារ ចំនួន ១៤៥០កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។នេះបើយោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ថា វេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះជាកិច្ចសហការជាមួយ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ភាពងាយស្រួលដល់យុវជន សិស្ស/និស្សិត ក្នុងការដាក់ពាក្យស្វែងរកការងារ និងសម្ភាសការងារជាមួយតំណាងក្រុមហ៊ុនធំៗនៅមួយកន្លែងភ្លាមៗតែម្តង។ របាយការណ៍របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា នៅចុងខែកក្កដា នេះ […]
រដ្ឋមន្រ្តីក្រសួងអប់រំ ចែករំលែកគន្លឹះពីរបៀបរៀនត្រៀមដើម្បីប្រឡងបាក់ឌុបជាប់ និងទទួលបាននិទ្ទេសល្អ
រដ្ឋមន្រ្តីក្រសួងអប់រំ ចែករំលែកគន្លឹះពីរបៀបរៀនត្រៀមដើម្បីប្រឡងបាក់ឌុបជាប់ និងទទួលបាននិទ្ទេសល្អ ចេញផ្សាយ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៤ ខណៈពេលសម័យប្រឡងបាក់ឌុបនៅសល់ប្រមាណពីរខែឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡាបានចែករំលែកបទពិសោធន៍ថា ដើម្បីប្រឡងបាក់ឌុបជាប់ទទួលបាននិទ្ទេសល្អ សិស្សានុសិស្សត្រូវ ទី១. ចូលរួមរៀនថ្នាក់បំប៉នបន្ថែម ទី២. ត្រូវចេះសង្ខេបមេរៀន និងរំលឹកមេរៀន ទី៣. ធ្វើលំហាត់ឱ្យច្រើន និងទី៤.ថែរក្សាសុខភាពឱ្យល្អ។ ក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែនពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ក្នុងដំណាក់កាលនេះ សិស្សមិនមានពេលវេលាច្រើនសម្រាប់មើលមេរៀនទាំងអស់គ្រប់មុខវិជ្ជានោះទេ ដូច្នេះ សិស្សានុសិស្សត្រូវត្រៀមសៀវភៅមួយសម្រាប់សង្ខេបមេរៀនទៅតាមមុខវិជ្ជា និងមេរៀនសំខាន់ៗដែលអាចទទួលបានពិន្ទុច្រើន។ ឯកឧត្តមបណ្ឌិតបន្តថា នៅសល់រយៈពេល ២ខែទៀតប៉ុណ្ណោះ សិស្សានុសិស្សថ្នាក់ទី១២ នឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលបានខិតខំរៀនអស់១២ឆ្នាំ ហើយបើបូកបញ្ចូលទាំងថ្នាក់មត្តេយ្យទៀត អាច១៣ ទៅ១៤ឆ្នាំ ដែលវាក៏ជាការវិនិយោគដ៏ច្រើនរបស់ឪពុកម្ដាយផងដែរ។ ដូច្នេះ សិស្សានុសិស្សថ្នាក់ទី១២ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ […]
ឥណ្ឌូណេស៊ី មានចំនួនអ្នកប្រើប្រាស់ TikTok ច្រើនជាងគេរហូតដល់ ១២៧,៥លាននាក់ ខណៈអាមេរិក ជាប្រទេសទី២ ដោយមានអ្នកប្រើរហូតដល់ ១២១,៥២លាននាក់។
ឥណ្ឌូណេស៊ី មានចំនួនអ្នកប្រើប្រាស់ TikTok ច្រើនជាងគេរហូតដល់ ១២៧,៥លាននាក់ ខណៈអាមេរិក ជាប្រទេសទី២ ដោយមានអ្នកប្រើរហូតដល់ ១២១,៥២លាននាក់។ ក្នុងអាស៊ាន វៀតណាម ក៏មានចំនួនអ្នកប្រើប្រាស់ TikTok ច្រើន ពោលគឺសរុបជាង ៦៩លាននាក់។ ចំណែកថៃ ជាប់ចំណាត់ថ្នាក់លេខ ៨ នៅទូទាំងសកលលោក ហើយលេខ ៣ នៅអាស៊ាន មានអ្នកប្រើសរុបជាង ៥៣លាននាក់។ ហ្វីលីពីន មានជាង ៤៨លាននាក់ និងម៉ាឡេស៊ីមានជាង ២៩លាននាក់ – Seasia #Infographic @ams1minute
រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។ យោងអនុក្រឹត្យលេខ៦៤១ អនក្រ.តត រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សេចក្ដីទុកចិត្តសម្រេចតែងតាំង លោកស្រី សេង ទៀង ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែងថ្មី។ ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមមាន៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយករង និងប្រតិភូអមដំណើរ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ ប្រធានអង្គភាព […]