ពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រដំឡើងរថយន្ត តូយូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក. TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD ។ ក្រុមហ៊ុន TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD ជាក្រុមហ៊ុនដំឡើងរថយន្តលំដាប់អន្តរជាតិមួយបន្ថែមទៀតបន្ទាប់ពីក្រុមហ៊ុន RMA Cambodia ដែលបានបើកដំណើរការរោងចក្រដំឡើងរថយន្ត Ford នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២២ ។ ក្រុមហ៊ុននេះបានពង្រីកធុរកិច្ចរបស់ខ្លួនតាមរយៈការបង្កើតរោងចក្រ ពិសេសគឺការធ្វើពិពិធកម្មពីការនាំរថយន្តចូលគ្រប់ប្រភេទទាំងស្រុង មកជាការវិនិយោគសង់រោងចក្រតម្លើងរថយន្តទាំងពីរប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែម្តង ហើយនេះគឺជាការចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជាផងដែរ ។ នេះគឺជាមោទនភាពមួយផងដែរ ដែលមានក្រុមហ៊ុនលំដាប់អន្តរជាតិជាបន្តបន្ទាប់ បានផ្តល់នូវទំនុកចិត្តជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិ ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នេះបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់ ដោយក្នុងនោះ […]
Month: May 2024
សម្តេចមហាបវរធិបតី ផ្តល់ការណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ឱ្យត្រៀមអន្តរាគមន៍ ទាំងកម្លាំង និងសម្ភារ ដើម្បីការពារករណីអគ្គីភ័យគ្រប់សណ្ឋាន និងទឹកស្អាតសម្រាប់ប្រេីប្រាស់ខណៈពេលដែលអាកាសធាតុកាន់តែកើនទ្បើងកំដៅ ព្រមទាំងបានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីទ្បា ផ្អាកដំណើរការសាលារៀនក្នុងករណីដែលសីតុណ្ហភាពកើនទ្បើងលើស ៤០ អង្សា
សម្តេចមហាបវរធិបតី ផ្តល់ការណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ឱ្យត្រៀមអន្តរាគមន៍ ទាំងកម្លាំង និងសម្ភារ ដើម្បីការពារករណីអគ្គីភ័យគ្រប់សណ្ឋាន និងទឹកស្អាតសម្រាប់ប្រេីប្រាស់ខណៈពេលដែលអាកាសធាតុកាន់តែកើនទ្បើងកំដៅ ព្រមទាំងបានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីទ្បា ផ្អាកដំណើរការសាលារៀនក្នុងករណីដែលសីតុណ្ហភាពកើនទ្បើងលើស ៤០ អង្សា ៕
ក្រសួងការពារជាតិ អំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មាន បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣
ក្រសួងការពារជាតិ អំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មាន បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ចេញផ្សាយ ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៤ ទាក់ទិននឹងករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្រសួងការពារជាតិ បានស្នើដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទាល់ខ្លួន ដែលមិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្តីពីករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ដែលក្រុមការងារផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត និងឌីជីថលក្រសួងព័ត៌មាន ទទួលបាននាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ។ ពាក់ព័ន្ធនឹងករណីឧបទ្ទវហេតុផ្ទុះគ្រាប់នេះ ក្រសួងបានថា តាមរយៈការចុះស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុរបស់ក្រុមការងារចម្រុះ ករណីឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុឡើងកម្ដៅ។ តាមសេចក្តីប្រកាសព័ត៌មានដដែលនោះ ក្រសួងសង្កត់ធ្ងន់ថា ករណីឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការយោធ ភូមិភាគទី៣ […]
ឯកឧត្តម ងួន រតនៈ និងក្រុមការឯកងារថ្នាក់ខេត្ត/ស្រុក បានចុះពិនិត្យទីតាំងភូមិសាស្ត្រទំនប់ទឹក៦មករា ក្នុងស្រុកបារាយណ៍ ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកក្នុងគ្រួសារបានគ្រប់គ្រាន់
ឯកឧត្តម ងួន រតនៈ និងក្រុមការឯកងារថ្នាក់ខេត្ត/ស្រុក បានចុះពិនិត្យទីតាំងភូមិសាស្ត្រទំនប់ទឹក៦មករា ក្នុងស្រុកបារាយណ៍ ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកក្នុងគ្រួសារបានគ្រប់គ្រាន់ (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ខេត្ត មន្ទីរមន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុក លោកមេឃុំ និងក្រុមការងារទឹកស្អាត បានចុះពិនិត្យមើលទីតាំងភូមិសាស្ត្រទំនប់ទឹក៦មករា ក្នុងស្រុកបារាយណ៍ដើម្បីឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកក្នុងគ្រួសារបានគ្រប់គ្រាន់ព្រោះរដូវនេះជារដូវក្តៅ ធ្វើឱ្យទឹកតាមត្រពាំង បឹងបួរ និងស្រះមានការរីងស្ងួតគ្រប់ទីកន្លែង ដែលមានទីតាំងស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានបញ្ជាក់ថាការអន្តរាគមន៍បូមទឹកបញ្ជូនទៅស្ថានីយ ផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ព្រោះពុំមានភ្លៀងធ្លាក់នោះឡើយ ហើយអាកាសធាតុក៏កាន់តែក្តៅប្រភពទឹកតាមបឹងត្រពាំងមួយចំនួនក៏មានការរីងស្ងួតជាបណ្ដើរៗ។ សូមបងប្អូន ប្រជាពលរដ្ឋ ចូលរួមថែរក្សា ការពារប្រភពទឹក តាមការណែនាំ របស់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ពិសេស ហាមដាច់ខាត ការធ្វើស្រែប្រាំងនៅទីតាំងដែលគ្មានប្រភពទឹក គ្រប់គ្រាន់ ប្រឈមនឹងបញ្ហាខូចខាតដំណាំស្រូវផងដែរ។ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបន្តទៀតថា ដើម្បីរក្សាប្រភពទឹកនេះ និងចេះសន្សំសំចៃទឹកបានដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងសត្វគោក្របីដែលត្រូវការទឹក ដើម្បីចិញ្ចឹមជីវិត ដោយសង្កេតឃើញជាក់ស្ដែងពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលត្រូវការទឹកជាចាំបាច់នៅក្នុងមូលដ្ឋាន។ […]
ឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយអនុវត្តផែនការផែនការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
ឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយអនុវត្តផែនការផែនការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ (កំពង់ធំ)÷ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយអនុវត្តផែនការផែនការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងណែនាំ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំដែលត្រូវចុះបំពេញបេសកកម្ម ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈជាមន្ត្រីនគរបាលយុត្តិធម៌។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានអញ្ជើញត្រួតពិនិត្យជាក់ស្តែង កម្លាំងកងរាជអាវុធហត្ថដែលត្រៀមចេញបេសកកម្ម និងគ្រឿងបំពាក់សម្ភារ:បរិក្ខាមធ្យោបាយធ្វើដំណើរ ព្រមទាំងផ្តល់ជូននូវថវិការនិងគ្រឿងឧបភោពបរិភោគជូនបងប្អូនផងដែរ ។ ក្នុងឱ្យកាសនេះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានណែនាំផ្តាំផ្ញើរដល់កងកម្លាំងដែលត្រូវមានភារកិច្ចអនុវត្តផែនការនេះ ត្រូវតែមានសីលធម៌ល្អ មានវិន័យ ចេះតស៊ូអំណត់ព្យាយាមក្នុងការបំពេញបេសកកម្ម បម្រើដល់ផលប្រយោជន៍សង្គមជាតិទាំងមូល ។ ប្រសិនបើមានបញ្ហាអ្វីមួយដែលកើតឡើង ឬបញ្ហាសុខភាព ឬបញ្ហាប្រឈមសូមរាយការណ៍ជាបន្ទាន់ដល់ប្រធានក្រុមជាអ្នកដឹកនាំតាមឋានានុក្រមមកមេបញ្ជាការ ដើម្បីដោះស្រាយ និងជួយអន្តរាគមន៍បានទាន់ពេលវេលា។ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានបន្តថា […]
អភិបាលខេត្តរតនគិរីអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនកងកម្លាំងការពារព្រំដែន កម្ពុជា-វៀតណាម
អភិបាលខេត្តរតនគិរីអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនកងកម្លាំងការពារព្រំដែន កម្ពុជា-វៀតណាម ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនិងលោកជំទាវអមដំណើរ ដោយ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី និងប្រធានមន្ទីរមួយចំនួន នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនកងកម្លាំងនគរបាលការពារព្រំដែន កម្ពុជា-វៀតណាមចំនួន ៤ ប៉ុស្តិ៍ ចំណុះវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ រួមមាន ប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ ៦០៧(ខ្លាធំ) ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៦០៩(៥០០ ) ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៧០១(អូរលាវ)និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៧០៣ (ពាមអូរលាវ)។ ថ្លែងនាឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន បានពាំនាំនូវការសួរសុខទុក្ខ ដល់កងកម្លាំងពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកងកម្លាំងដែលកំពុងឈរជើងការពារព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ។ ឯកឧត្តម បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន […]