កម្ពុជា-កាណាដា អះអាងនូវការតាំងចិត្តជាថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត

កម្ពុជា-កាណាដា អះអាងនូវការតាំងចិត្តជាថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត
ចេញផ្សាយ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៦
កម្ពុជា-កាណាដា បានអះអាងនូវការតាំងចិត្តជាថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។

នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។

នៅក្នុងជំនួបភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងកម្ពុជា-កាណាដា ហើយបានអះអាងនូវការតាំងចិត្តជាថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។

លើសពីនេះថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនៅទីក្រុងភ្នំពេញ។

នៅក្នុងជំនួប ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការវិវឌ្ឍថ្មីៗទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *