ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ជំរុញឲ្យមន្ទីរអង្គភាពរពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ធានាដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ជំរុញឲ្យមន្ទីរអង្គភាពរពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ធានាដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

ព្រៃវែង៖ ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង។

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង មានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីធានាឱ្យបាននូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។

​នៅក្នុងអង្គប្រជុំនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីអភិវឌ្ឍន៍ខេត្ត។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត  ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែងក៏បានអនុម័តនៅរបាយការណ៍មួយចំនួនមាន៖
១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៦ និងទិសដៅការងារខែបន្ទាប់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង
៣- សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត:
-ការិយាល័យប្រជាពលរដ្ឋ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត
៤- បញ្ហាផ្សេងៗផងដេរ៕

Leave a Reply

Your email address will not be published. Required fields are marked *