ឯកឧត្តម ស៊ូ សុជាតិ ទទួលជួបប្រជុំជាមួយលោក ហ្វ័កស៊ីនីតទី គ្រីស្តូហ្វ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អូបរ មេនេចម៉ិន ឯ.ក ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណពី ន.ម.ក.

ឯកឧត្តម ស៊ូ សុជាតិ ទទួលជួបប្រជុំជាមួយលោក ហ្វ័កស៊ីនីតទី គ្រីស្តូហ្វ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អូបរ មេនេចម៉ិន ឯ.ក ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណពី ន.ម.ក.
ចេញផ្សាយ ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៦
នាព្រឹកថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា គ.ស.២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយលោក ឃុន គីមលៀង ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ បានដឹកនាំសហការីទទួលជួបប្រជុំជាមួយលោក ហ្វ័កស៊ីនីតទី គ្រីស្តូហ្វ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អូបរ មេនេចម៉ិន ឯ.ក ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងឱកាសនៃការវិនិយោគមូលនិធិក្នុងវិស័យមូលបត្រ និងលក្ខខណ្ឌតម្រូវអាជ្ញាបណ្ណផ្សេងៗរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម បានឆ្លើយតបនូវសំណួរសំខាន់ៗព្រមទាំងបានផ្តល់ជាអនុសាសន៍ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើអាជីវកម្មក្នុងវិស័យមូលបត្រផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *