ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០២៥ ចេញផ្សាយ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៥ MoINFO APP តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០២៥។

ព័ត៌មានជាតិ

រសៀលនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី ៩

រសៀលនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី ៩ ចេញផ្សាយ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៥ MoINFO APP សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ អញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាលើកទី ៩ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ។ គួរជម្រាបជូនថា ឆ្នាំនេះ ជាឆ្នាំទី៩ហើយ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអតីតនាយករដ្ឋមន្ត្រី បានសម្រេចរៀបចំឱ្យមានកម្មវិធីពិសាអាហារស្រាយបួសថ្នាក់ជាតិ តាំងពីឆ្នាំ២០១៤ ដែលជាកម្មវិធីមួយ ពុំធ្លាប់មាននៅកម្ពុជា តែត្រូវបានខកខាន ៣ឆ្នាំ(២០២០ […]

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន នឹងបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មាន

ក្រសួងព័ត៌មាន នឹងបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មាន ចេញផ្សាយ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៥ នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារផលិតស្ពតព័ត៌មានក្លែងក្លាយ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានជួបសម្ភាសន៍ជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីត្រៀមផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» នាពេលខាងមុខ។ សូមជម្រាបជូនថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ-Say No to FakeNews» ជាការផ្តល់ចំណេះដឹងបន្ថែមទៅដល់ប្រជាពលរដ្ឋឱ្យគាត់យល់ ថាតើអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ ហើយរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យអស់ ដើម្បីផ្តល់សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។ គួររម្លឹកផងដែរថា នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំការងាររៀបចំយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ-Say No to FakeNews “ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនថា ក្រសួងព័ត៌មាន គ្រោងបើកយុទ្ធនាការ […]

ព័ត៌មានជាតិ

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី៖ ការប្រទាននូវឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជាការឆ្លើយតបនឹងគុណបំណាច់ដែលបានបម្រើជាតិរបស់ឥស្សរជនទាំងពីររូប

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី៖ ការប្រទាននូវឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជាការឆ្លើយតបនឹងគុណបំណាច់ដែលបានបម្រើជាតិរបស់ឥស្សរជនទាំងពីររូប ចេញផ្សាយ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការទទួលនូវការព្រះរាជទានពីព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បច្ចុប្បន្នគឺជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនោះ គឺជាការឆ្លើយតបជាមួយនឹងគុណបំណាច់ដែលបានធ្វើកិច្ចការបម្រើជាតិ។ ក្នុងពិធីបំពាក់ឋានន្តរសក្ដិ ថ្នាក់នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើនិយាយអំពីរាជានិយម មកដល់ពេលនេះ សម្ដេចទាំងពីរក៏ជាអ្នករួមចំណែកក្នុងការបង្កើតរាជានិយមឡើងវិញ ទាំងដំណាក់កាលនៃការចរចាស្វែងរកសន្តិភាព ទាំងការធ្វើរដ្ឋធម្មនុញ្ញ និងការការពារព្រះមហាក្សត្ររហូតមកដល់ពេលនេះ បាវចនា ជាតិ […]

ព័ត៌មានជាតិ

កម្មវិធីរត់ប្រណាំងមហាជនដែលមានអ្នកចូលរួមជាង១ពាន់នាក់ ដើម្បីអបអរពីធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ បានប្រព្រឹត្តទៅដោយជោគជ័យ

កម្មវិធីរត់ប្រណាំងមហាជនដែលមានអ្នកចូលរួមជាង១ពាន់នាក់ ដើម្បីអបអរពីធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ បានប្រព្រឹត្តទៅដោយជោគជ័យ ចេញផ្សាយ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ MoINFO APP តាកែវ៖ កម្មវិធីរត់ប្រណាំងមហាជនចម្ងាយ ដើម្បីអបអរពីធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តនៅ ព្រឹកព្រលឹម នាថ្ងៃសុក្រទី២១ ខែមីនា ឆ្នាំ២០២៥នេះ ដោយមានកីឡាករ កីឡាការរីនី ចូលរួមប្រមាណជាង ១ពាន់បីរយនាក់ និងដោយមានការអញ្ជើញចូលរួមរត់ជាមួយបងប្អូនកីឡាករ កីឡាការរីនីពីសំណាក់ ឯកឧត្ត ហ៊ួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកជំទាវ បានប្រព្រឹត្តទៅដោយ ជោគជ័យ។ ថ្លែងនៅក្នុងពិធីបើកការរត់ប្រណាំងមហាជន ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការរត់ ប្រណាំងមហាជន គឺដើម្បីអបអរសាទរពិធីបុណ្យទន្លេដែលរៀបចំធ្វើឡើងនៅក្នុងខេត្តតាកែវ ចាប់ពីថ្ងៃទី ២១ ២២ និង២៣ ដែលព្រឹត្តិការរត់ប្រណាំងនេះ បានទាក់ទាញមហាជនអោយចូលរួមរត់ប្រណាំង […]

ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត ចេញផ្សាយ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ MoINFO APP នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ ដោយបញ្ជាក់សារជាថ្មីអំពីភាពជាដៃ គូដ៏រឹងមាំរបស់ ADB ជាមួយកម្ពុជា និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឯកជន និងការវិនិយោគលើប្រជាពលរដ្ឋ ដើម្បីរក្សាកំណើនប្រកបដោយចីរភាព។ លោក Kanda បានមានប្រសាសន៍ថា «ចំពេលដែលមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំង ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍដែលផ្តោតលើពលរដ្ឋជាមូលដ្ឋានគឺជាការចាំបាច់។ ADB ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត។» លោក Kanda និង សម្តេចមហាបវរធិបតី ហ៊ុន […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះសមត្ថកិច្ច ក្រោយឃាត់ខ្លួនចោរឆក់កាបូប អ្នកផលិតមាតិកាលើបណ្ដាញសង្គម ជាជនបរទេសទាន់ពេលវេលា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះសមត្ថកិច្ច ក្រោយឃាត់ខ្លួនចោរឆក់កាបូប អ្នកផលិតមាតិកាលើបណ្ដាញសង្គម ជាជនបរទេសទាន់ពេលវេលា ចេញផ្សាយ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនចោរឆក់កាបូប អ្នកផលិតមាតិកាលើបណ្ដាញសង្គម ដែលជាជនបរទេស បានឆាប់រហ័ស។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុនសែន សេរីភាព នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា មានជនបរទេសមួយចំនួន បានលើកឡើងថា ពួកគាត់មានអារម្មណ៍ថា នៅពេលដើរលេងនៅកម្ពុជា ក្នុងម៉ោង ១០យប់ហើយ មិនភ័យខ្លាចគេមកប្លន់ ខណៈបណ្ដាប្រទេសមហាអំណាចមួយចំនួន ពួកគាត់ខ្លាចគេចាប់ និងប្លន់ ។ បែបជា ប្រទេសកម្ពុជាវិញ កំពុងតែអភិវឌ្ឍ បែបជាមានសុវត្ថិភាពទៅវិញ ជាងប្រទេសមហាអំណាចមួយចំនួន។ ទន្ទឹមនឹងនេះ […]

ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការវិវឌ្ឍពីមួយជំនាន់ ទៅមួយជំនាន់កាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ទាំងលើកម្រិតជីវភាពប្រចាំ​ថ្ងៃ,​ ការអប់រំ, ទំនើបកម្ម​ និង​ ផាសុខភាព

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការវិវឌ្ឍពីមួយជំនាន់ ទៅមួយជំនាន់កាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ទាំងលើកម្រិតជីវភាពប្រចាំ​ថ្ងៃ,​ ការអប់រំ, ទំនើបកម្ម​ និង​ ផាសុខភាព ចេញផ្សាយ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ MoINFO APP សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានានៅវិទ្យាល័យ​ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ថាការវិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់​កាន់តែ​ល្អប្រសើរជូនប្រជាពលរដ្ឋទាំងលើកម្រិតជីវភាពប្រចាំ​ថ្ងៃ, ការអប់រំ គឺជាគោលដៅរបស់​រាជរដ្ឋាភិបាលដែលចង់បាន និងបន្តធ្វើ ឧទាហរណ៍ជាក់ស្តែង, ការ​ធ្វើទំនើបកម្មអគាសិក្សា គ្រឿង​បំពាក់បរិក្ខាសិក្សា ផាសុខភាព គឺជាអ្វីបាននឹងកំពុងបំពេញ​សេចក្តី​ត្រូវការ និងវឌ្ឍនភាព​សង្គម។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអប់រំមិននិយាយតែពី​ហេដ្ឋារចនា​សម្ព័ន្ធប៉ុណ្ណោះទេ គឺត្រូវនិយាយអំពីគ្រូ សិស្ស​ មាតាបិតា អាណាព្យាបាល និងភាគីពាក់ព័ន្ធ ក្នុងនាមរដ្ឋាភិបាល […]

ព័ត៌មានជាតិ

លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង បានដឹកនាំ លោក លោកស្រី គណៈកម្មាធិការអនុសាខា កក្រក ស្រុកនិងសហការី រួមជាមួយក្រុមកាកបាទក្រហមឃុំព្រៃស្រឡិត អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចាស់ជរា គ្មានទីពឹង ចំនួន ១០គ្រួសារ ស្ថិតនៅភូមិ ស្វាយ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

#នៅព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០២៥ លោក ចេម ប្រា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង បានដឹកនាំ លោក លោកស្រី គណៈកម្មាធិការអនុសាខា កក្រក ស្រុកនិងសហការី រួមជាមួយក្រុមកាកបាទក្រហមឃុំព្រៃស្រឡិត អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រ ចាស់ជរា គ្មានទីពឹង ចំនួន ១០គ្រួសារ ស្ថិតនៅភូមិ ស្វាយ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។ សម្ភារៈផ្តល់ជូនក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូ សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណាក ១ឈុត មី ១០កញ្ចប់ ទឹកត្រី ៣ដប ទឹកស៊ីវអ៉ីវ ៣ដប ត្រីខ ៤កំប៉ុង និងថវិកាចំនួន ៥០,០០០រៀល។ -ក្រុមកាកបាទក្រហមឃុំព្រៃស្រឡិត ចូលរួមថវិកា ក្នុង១គ្រួសារចំនួន ២០,០០០រៀល ។

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅ ភូមិព្នៅ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែងក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ) ចាប់ពីថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី០៧ខែមេសា ឆ្នាំ២០២៥ ទីតាំង បិទផ្សាយនៅស្នាក់ការភូមិ ។

សេចក្តីជូនដំណឹង ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅ ភូមិព្នៅ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែងក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ) ចាប់ពីថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី០៧ខែមេសា ឆ្នាំ២០២៥ ទីតាំង បិទផ្សាយនៅស្នាក់ការភូមិ ។