គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ នៅស្រុកបាភ្នំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ នៅស្រុកបាភ្នំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

<span;>ព្រៃវែង ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក បុគ្គលិកកិច្ចសន្យា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ទីរ អង្គភាព ចំនួន ៣ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ១៣ខ្នង ស្មើនឹង ១៣គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុងចំនួន ៥គ្រួសារ (ប្រភេទ ក) និងខូចខាតមធ្យមចំនួន ៨គ្រួសារ (ប្រភេទ ខ) ក្នុងស្រុកបាភ្នំ នៅឃុំចំនួន ៣ ស្មើនឹង ៨ភូមិ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
<span;>ថ្លែងនាឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត មានប្រសាសន៍ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិ ដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់បាក់រលំផ្ទះនាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

<span;>សម្ភារៈសាខាខេត្ត ផ្តល់ជូនរួមមាន៖
<span;>-រងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក)៖ អង្ករ ២៥គ.ក តង់ ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ១០០,០០០រៀល។
<span;>-រងគ្រោះមធ្យម (ប្រភេទ ខ)៖ អង្ករ ២៥គ.ក មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០,០០០រៀល។
<span;>-ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានឧបត្ថម្ថថវិកាផ្ទាល់ខ្លួន ដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ១គ្រួសារ ថវិកាចំនួន ១០០,០០០រៀល និងគ្រួសាររងគ្រោះមធ្យម ១គ្រួសារ ថវិកាចំនួន ៥០,០០០រៀល។
<span;>-គណៈកម្មាធិការអនុសាខាស្រុកបាភ្នំ បានឧបត្ថម្ភសម្ភារៈបន្ថែមរួមមាន៖ អង្ករ ១០គ.ក មី ១កេស ទឹកសុទ្ធ ២យួរ និងថវិកាចំនួន ៥០,០០០រៀល៕

Leave a Reply

Your email address will not be published. Required fields are marked *