(D5) យើងទាំងអស់គ្នាមិនត្រូវការព័ត៌មានក្លែងក្លាយឡើយ! ការផ្តល់ព័ត៌មានពិតនឹងធ្វើឱ្យពលរដ្ឋសម្រេចចិត្តឈរលើមូលដ្ឋានត្រឹមត្រូវ, វិធានការដ៏មានប្រសិទ្ធភាពបន្សាបព័ត៌មានក្លែងក្លាយ គឺផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿន កុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយដឹកមុខ។ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ សូមបងប្អូនប្រកាន់វិធីសាស្ត្ររួមមាន៖ ១. ពិនិត្យប្រភព ២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ ៣.ត្រិះរិះពិចារណាពេលអាន ៤. ពិនិត្យភស្ដុតាង ៥. សង្កេតរូបភាពក្លែងក្លាយ ៦. តើស្ដាប់ទៅសមហេតុផលឬអត់? ៧. រាយការណ៍ ឬចូលទៅ report ថាជា false information លើថ្នាលបណ្តាញសង្គមដែលលោកអ្នកកំពុងប្រើប្រាស់
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ជាថ្មីអំពីឆន្ទៈរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនវិនិយោគទុនជប៉ុន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ជាថ្មីអំពីឆន្ទៈរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនវិនិយោគទុនជប៉ុន ចេញផ្សាយ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ក្នុងនាមជាតួអង្គមួយក្នុងចំណោមបណ្ដាតួអង្គផ្សេងទៀតនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអះអាងជាថ្មីទៀត អំពីការត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហការសម្របសម្រួល ជំរុញ និងលើកកម្ពស់បរិយាកាស នៃការវិនិយោគ ដើម្បីធានាជួយទាក់ទាញវិនិយោគិនជប៉ុន និងមកពីប្រទេសផ្សេងៗ។ ក្នុងជំនួបជាមួយ ឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង ជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិ សន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល តែងយក ចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត […]
ពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំខ្មែរអរគុណរាជរដ្ឋាភិបាលដែលសម្រួលឱ្យមានការលើកលែងតម្លៃសេវាចេញ ចូលតាមច្រកព្រំដែន
ពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំខ្មែរអរគុណរាជរដ្ឋាភិបាលដែលសម្រួលឱ្យមានការលើកលែងតម្លៃសេវាចេញ ចូលតាមច្រកព្រំដែន ចេញផ្សាយ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP ពលករខ្មែរដែលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជួយសម្រួលជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ពលករដែលធ្វើការនៅប្រទេសថៃគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ លោក ញឹម សុខា ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានលើកឡើងថា ខ្លួនមានការសប្បាយចិត្តជាខ្លាំងនៅពេលឮដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃដោយជោគជ័យម្តងទៀត ដើម្បីមានការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ តាមច្រកព្រំដែន ដែលជាការសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករខ្មែរនៅប្រទេសថៃបានមកលេងស្រុកកំណើត។ លោក សូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ ចូល តាមព្រំដែន ជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ។ ដោយឡែកលោកស្រី ឈិន វណ្ណធូ ជាពលករខ្មែរម្នាក់ទៀតបានលើកឡើងថា ការលើកលែងថ្លៃសេវាចេញ ចូល ប្រទេសថៃ អំឡុងពេលចូលឆ្នាំគឺជួយច្រើនណាស់ដល់ពលករ […]
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារ ១ខ្នង កំពស់ ២ជាន់ ស្មើ១៤បន្ទប់ សមិទ្ធផលនានា
ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារ ១ខ្នង កំពស់ ២ជាន់ ស្មើ១៤បន្ទប់ សមិទ្ធផលនានា និងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងនរគបាលជាតិ នៃស្នងការដ្ឋាននរគបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅបរិវេណស្នងការដ្ឋាននរគបាលខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ខេត្តកំពង់ចាម។
ការបរិភោគអាហារកែច្នៃដែលភាគច្រើនមានជាតិស្ករ ប្រៃ និងខ្លាញ់មិនល្អក្នុងកម្រិតខ្ពស់ ជាកត្តាហានិភ័យ ដែលអាចបង្កជាជំងឺមិនឆ្លង
ការបរិភោគអាហារកែច្នៃដែលភាគច្រើនមានជាតិស្ករ ប្រៃ និងខ្លាញ់មិនល្អក្នុងកម្រិតខ្ពស់ ជាកត្តាហានិភ័យ ដែលអាចបង្កជាជំងឺមិនឆ្លង ចេញផ្សាយ ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២៥ MoINFO APP គណៈកម្មការទី៨ សង្កេតឃើញថាបងប្អូនកម្មករ-កម្មការិនី ពិសាភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិស្ករខ្ពស់ម្នាក់មួយកំប៉ុងយ៉ាងតិចក្នុងមួយថ្ងៃដើម្បីបំពេញកម្លាំងឱ្យធ្វើការបានច្រើនម៉ោង។ ឥរិយាបថទាំងនេះ បើទោះបីជាមិនទាន់ប៉ះពាល់សុខភាព ភ្លាមៗមែន ប៉ុន្តែវានឹងជះផលប៉ះពាល់នៅថ្ងៃខាងមុខជាមិនខាន ដូចជាបង្កជាជំងឺទឹក នោមផ្អែម ជំងឺធាត់ ឬលើសទម្ងន់ និងជំរុញដល់ជំងឺដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។ល។ នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី«បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន»នៅវិមានរដ្ឋសភាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ លោកជំទាវបានបន្តថា ភាពសម្បូរបែប ភាពអាចរកបាន គួបផ្សំនឹងជីវភាពដែលកាន់តែមានភាពប្រសើរឡើង ប្រជាជនកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកអាហារកែច្នៃដែលភាគច្រើនមាន ជាតិស្ករ អំបិល និងខ្លាញ់មិនល្អកម្រិតខ្ពស់ ដែលមិនសូវមានអាហារូបត្ថម្ភគ្រប់គ្រាន់។ ឥរិយាបថនៃការរស់នៅទាំងនេះសុទ្ធសឹងជាកត្តាហានិភ័យដែលអាចបង្កជាជំងឺមិនឆ្លង នាពេលអនាគត ហើយវាកាន់តែគ្រោះថ្នាក់ថែមទៀតនៅពេលដែលជំងឺទាំងនេះកើត ឡើងនៅក្នុងចំណោមក្រុមប្រជាជនសកម្ម ឬក្រុមយុវជន ដែលជាកម្លាំងចលករយ៉ាងសំខាន់ និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច […]
លោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង និង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រវែងសរុប ៧៦៧ម៉ែត្រ និងអំពូលសូឡាចំនួន ១៦ដើម ដែលជាមូលនិធិរដ្ឋបាលសង្កាត់បារាយណ៍
ព្រឹកនេះ៖ លោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង និង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រវែងសរុប ៧៦៧ម៉ែត្រ និងអំពូលសូឡាចំនួន ១៦ដើម ដែលជាមូលនិធិរដ្ឋបាលសង្កាត់បារាយណ៍ ក្នុងឆ្នាំ២០២៥ នៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងការចុះពិនិត្យផ្លូវបេតុងថ្មីនេះ លោក ម៉ននី បណ្ឌិត បានធ្វើការសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបសំណូមពរដល់បងប្អូនទាំងអស់ចូលរួមថែរក្សាផ្លូវបេតុងថ្មីនេះ ជាពិសេសសូមធ្វើដំណើរទៅណាមកណា ចេះការពារសុវត្ថិភាព និងបើកបរដោយប្រុងប្រយ័ត្នទាំងអស់គ្នា។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលក្រុង សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ និងបានជួយជ្រោមជ្រែងលើការសាងសង់ផ្លូវបេតុងថ្មីនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។ ចុងបញ្ចប់ លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង និង លោក រិន ថីង៉ុក នាយករងទីចាត់ការផែនការវិនិយោគខេត្ត បានចែករបស់អនុស្សាវរីយ៍ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងក្រុង លោក លោកស្រីមន្ត្រីរាជការរដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់បារាយណ៍ លោកចៅសង្កាត់បារាយណ៍ ប៉ុស្តិ៍នគរបាល និងបងប្អូនប្រជាពលរដ្ឋផងដែរ។ ថ្ងៃពុធ […]
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ
នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័តទាំងយប់ទាំងថ្ងៃដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ព្រៃវែង ៖ ដើម្បីធានាឲ្យបាននៅសន្តិសុខសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋ និង បង្ការទប់ស្កាត់រាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ក៏ដូចជាការលុបបំបាត់ឱ្យអស់នៅបញ្ហាក្មេងទំនើង ដែលបង្ករឱ្យមានការចលាចល និងបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន នគរបាលទូទាំងខេត្តព្រៃវែង ជាពិសេសកម្លាំងនៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង ១៣ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បន្តអនុវត្តការងារល្បាតចល័តទាំងយប់ទាំងថ្ងៃ និងត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ គួរបញ្ជាក់ផងដែរថា ដោយមានការជំរុញណែនាំ និងចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ នគរបាលត្រូវតែយកចិត្តទុកដាក់បម្រើនៅសេវាសាធារណ: និង រក្សាឱ្យបាននៅសន្តិសុខសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋជាពិសេសធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់នូវបញ្ហាក្មេងទំនើងក្នុងមូលដ្ឋាន ៕
វៀតណាមនាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជាកាលពីឆ្នាំ២០២៤
វៀតណាមនាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជាកាលពីឆ្នាំ២០២៤ ចេញផ្សាយ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥ កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមសម្រាប់ ការ វិនិ យោគលើផលិតកម្មកៅស៊ូធម្មជាតិ ក្នុងនេះ ក្រុមហ៊ុនកៅស៊ូវៀតណាម (Vietnam Rubber Group JSC) គឺជាក្រុមហ៊ុនវិនិយោគឈានមុខគេលើវិស័យកៅស៊ូធម្មជាតិនៅកម្ពុជា ដែលបច្ចុប្បន្នមានគម្រោងវិនិយោគចម្ការកៅស៊ូចំនួន ១៦ លើផ្ទៃដីជិត ៩០ ០០០ ហិកតា ជាមួយនឹងរោងចក្រកែច្នៃចំនួនប្រាំពីរ។ ដោយឡែកក្រុមហ៊ុនវៀតណាមផ្សេងទៀត ទាំងរដ្ឋ និងឯកជនបានវិនិយោគលើផលិតកម្មកៅស៊ូធម្មជាតិផងដែរ។ នៅឆ្នាំ២០២៤ វៀតណាមបាននាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជា ឬជាង ៦៤ភាគរយ នៃការនាំចូលសរុបរបស់វៀតណាម ដែលមានតម្លៃជាង ១,២ ពាន់លានដុល្លារអាមេរិក។ បរិមាណនាំចូលពីកម្ពុជាស្ទើរតែស្មើនឹងផលិតកម្មក្នុងស្រុករបស់វៀតណាម។នេះបើយោងទិន្នន័យគយវៀតណាមបង្ហាញនៅក្នុងសិក្ខាសាលាស្តីការលើកកម្ពស់ផលិតកម្មកៅស៊ូ ពាណិជ្ជកម្ម និងការវិនិយោគ របស់វៀតណាមនៅកម្ពុជាកាលពីសប្ដាហ៍មុននៅសណ្ឋាគារសាន់ អេន ម៉ូន( Sun&Moon) រាជធានីភ្នំពេញ។ សិក្ខាសាលានេះចូលរួមដោយលោក Phan Tran Hong Van តំណាងសមាគមកៅស៊ូវៀតណាម (VRA) ,លោក Phuc […]
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន»
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» ចេញផ្សាយ ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៥ AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥– សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន» នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ក្រោមជំនួយគាំទ្រពីវិទ្យាស្ថានសភាអាស៊ី (PCAsia) និងវេទិកាសមាជិកសភាដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) ដោយមានការចូលរួមពីសមាជិកសភានៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភាកម្ពុជា ក្រសួងសុខាភិបាល តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វេទិកា AFPPD និងអង្គការសុខភាពពិភពលោក។