ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខដំណែង នៃស្រុកពារាំង

រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកពារាំង

ឯកឧត្តម អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខដំណែង នៃស្រុកពារាំងរួមមាន៖ ១.លោក អុក សំរុង ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលស្រុកសុីធរកណ្ដាល ទៅជាអភិបាលរង នៃគណៈអភិបាលស្រុកពារាំង។

២.លោក ហោន នូច ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ជានាយករដ្ឋបាលស្រុកពារាំង។

បន្ទាប់ពីប្រគល់ប្រកាសរួច លោក អុក សំរុង អភិបាលរង នៃគណៈអភិបាលស្រុក ដែលទើបតែប្រកាសថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ប្រឹងប្រែងខិតខំបំពេញការងារនៅក្នុងអង្គភាព និងបម្រើប្រជាពលរដ្ឋឲ្យកាន់តែម៉ត់ចត់ និងមានប្រសិទ្ធភាពខ្ពស់។

Leave a Reply

Your email address will not be published. Required fields are marked *