លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង

#NOTED លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ មានដូចខាងក្រោម៖

ការងារពង្រឹងការអនុវត្ដច្បាប់
លោក យូ ណាវុធ នាយរងខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំមន្ត្រីខណ្ឌ ផ្នែករដ្ឋបាលជលផលកំពង់លាវ សង្កាត់រដ្ឋបាលជលផលក្រោមឱវាទ និងគណ:កម្មការសហគមន៍នេសាទបឹងស្នេហ៍ធាយ សរុបចំនួន ៧នាក់ ប្រើប្រាស់កាណូត ១គ្រឿង ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល (ពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រង និងអភិរក្សធនធានជលផល) នៅក្នុងភូមិសាស្ត្រភូមិចម្ការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរ។ ជាលទ្ធផលអនុវត្តបានចំនួន ១ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង។

ឧបករណ៍នេសាទល្មើសច្បាប់ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន លូស្បៃមុងចំនួន ៩មាត់ របាំងព្រួលស្បៃមុងប្រវែង ៤៥០ម៉ែត្រ បង្គោល ចម្រឹងចំនួន ១៥០ដើម ចាក់លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនួន ៥គ.ក។

Leave a Reply

Your email address will not be published. Required fields are marked *