ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញបិទសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៤ ២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦
Category: ព័ត៌មានជាតិ
ខេត្តព្រៃវែង រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ត្រៀមព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង ២០២៦”
ខេត្តព្រៃវែង រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ត្រៀមព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង ២០២៦” ព្រៃវែង៖ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង ឆ្នាំ២០២៦” ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី នៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារជាច្រើន។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនានា ព្រមទាំងពិភាក្សាលើផែនការរៀបចំកម្មវិធី…
លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានអញ្ជើញបើកកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៦
ព្រៃវែង៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានអញ្ជើញបើកកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអនុប្រធានមន្ទីរ មន្ត្រីរាជការនិងបុគ្គលិកពាក់ព័ន្ធទាំងអស់ នៃមន្ទីរព័ត៌មានខេត្តព្រៃវែង។ កិច្ចប្រជុំមានគោលបំណងពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក សម្រាប់ខែមករា ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម ចំណុចខ្សោយ និងដាក់ចេញទិសដៅការងារបន្ត សម្រាប់ខែក្រោយ និងអំឡុងឆ្នាំ២០២៦ ឱ្យសម្រេចបានប្រសិទ្ធភាពខ្ពស់។ ថ្លែងក្នុងកិច្ចប្រជុំ លោក ញ៉ែម សៅគ្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រី និងបុគ្គលិកទាំងអស់ ដែលបានបំពេញភារកិច្ចផ្សព្វផ្សាយព័ត៌មានជូនសាធារណជន យ៉ាងទាន់ពេលវេលា និងស្របតាមទិសដៅនយោបាយរបស់រាជរដ្ឋាភិបាល។…
បទយកការណ៍៖ សត្វជ្រឹង និងកង្វល់នៃការផ្ទុះវីរុសនីប៉ាហ៍
បទយកការណ៍៖ សត្វជ្រឹង និងកង្វល់នៃការផ្ទុះវីរុសនីប៉ាហ៍ ចេញផ្សាយ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៦ MoINFO APP ជាប្រភេទថនិកសត្វតែមួយគត់ដែលអាចហោះហើរបាន ក្នុងចំងាយចន្លោះពី៣៥ ទៅ៤០ គីឡូម៉ែត្រ និងឆ្ងាយជាងនេះដើម្បីស្វែងរកចំណី សត្វជ្រឹងខុសពីសត្វប្រជៀវ ព្រោះសត្វជ្រឹងមិនស៊ីសត្វល្អិតទេ តែវាស៊ីផ្លែឈើដែលមានក្លិនក្រអូប ផ្កា និងលម្អងផ្កា។ សត្វជ្រឹងមាន៣ប្រភេទ គឺជ្រឹងមធ្យម ជ្រឹងធំ និងជ្រឹងកោះ ដោយពួកវាមានការរស់នៅផ្សេងគ្នា ដោយជ្រឹងមធ្យម និងជ្រឹងធំ ចូលចិត្តរស់នៅតាមដើមឈើធំៗ…
អាជ្ញាធរមីនកម្ពុជា៖ NPA ជាមួយកម្ពុជា ជាដៃគូ ឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌
អាជ្ញាធរមីនកម្ពុជា៖ NPA ជាមួយកម្ពុជា ជាដៃគូ ឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌ ចេញផ្សាយ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះភាពដៃគូយូរអង្វែងរបស់ NPA ជាមួយកម្ពុជា ដែលភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌។ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ…
ឯកឧត្តម ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា រាជធានីភ្នំពេញ ទៅក្រុងរណបមេគង្គឃី នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល
ឯកឧត្តម ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា រាជធានីភ្នំពេញ ទៅក្រុងរណបមេគង្គឃី នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល ចេញផ្សាយ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៦ MoINFO APP នាព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ…
ឯកឧត្តម ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសទី២ ព្រុយណេ ប្តេជ្ញាពង្រឹងមិត្តភាពស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
ឯកឧត្តម ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសទី២ ព្រុយណេ ប្តេជ្ញាពង្រឹងមិត្តភាពស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ចេញផ្សាយ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៦ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលបំផុត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេស…
សហគមន៍កសិកម្មកសិកអភិវឌ្ឍន៍ថ្មីស្ថិតនៅឃុំស្វាយភ្លោះ អាចផលិតបន្លែបាន២០០០ទៅ៣០០០គីឡូក្រាមក្នុងមួយថ្ងៃសំរាប់ផ្គត់ផ្គង់ទៅទីផ្សា
សហគមន៍កសិកម្មកសិកអភិវឌ្ឍន៍ថ្មីស្ថិតនៅឃុំស្វាយភ្លោះ អាចផលិតបន្លែបាន២០០០ទៅ៣០០០គីឡូក្រាមក្នុងមួយថ្ងៃសំរាប់ផ្គត់ផ្គង់ទៅទីផ្សា ព្រៃវែង៖ បើតាមការឲ្យដឹងរបស់ មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា សហគមន៍កសិកម្មកសិកអភិវឌ្ឍន៍ថ្មី ដែលស្ថិតនៅឃុំស្វាយភ្លោះស្រុកពាមជរខេត្តព្រៃវែង ដែលបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ ២០១៩ សហគមន៍មានសមាជិកសរុប ១៥៨ នាក់ស្រី ៦២ នាក់ មានផ្ទៃដីផលិតបន្លែចំនួន ១៥ ហិត្តា ដែលអាចផលិតបន្លែបាន ២០០០ ទៅ ៣០០០ គីឡូក្រាម ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារួមមាន ត្រប់ស្រួយ,…