សារលិខិតជូនពររបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន សូមគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនអាយុវឌ្ឍនមង្គលរបស់ សម្តេច គម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៥
Author: difo
កម្ពុជាស្វាគមន៍កូនផ្សោតថ្មី ១ក្បាល នៅខេត្តក្រចេះ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាល
កម្ពុជាស្វាគមន៍កូនផ្សោតថ្មី ១ក្បាល នៅខេត្តក្រចេះ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាល ចេញផ្សាយ ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល អាយុប្រមាណ ២ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១០ និង៣៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៤ក្បាល ផ្សេងទៀត។ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៧ក្បាល ក្នុងនោះ៥ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១១ក្បាល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ […]
មន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះកុមារនិងស្រ្តីជាង ២៣ លានករណី
មន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះកុមារនិងស្រ្តីជាង ២៣ លានករណី ចេញផ្សាយ ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៥ MoINFO APP ចាប់តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម, សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ៖ ០៩៩ ៣៣៣ ១៣៣, ០១២ ២៣៥ ៥៨២, ០៨៨ ៩២៤ ៥៣៣៨, ឬ ០១៦ ៨០៨ […]
ពិធីសម្ភោធដាក់អោយប្រើប្រាស់នូវផ្លូវលំដែលទើបជួសជុលរួចប្រវែង៧,០០០ម៉ែត្
ពិធីសម្ភោធដាក់អោយប្រើប្រាស់នូវផ្លូវលំដែលទើបជួសជុលរួចប្រវែង៧,០០០ម៉ែត្ ព្រៃវែង:វេលាម៉ោង៩:១៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្តម ហ៊ឺ បាវី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះស្ដេច បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់នូវផ្លូវលំដែលទើបជួសជុលរួចប្រវែង៧,០០០ម៉ែត្រ ស្ដារប្រឡាយទឹកប្រវែង៥,៩៥០ម៉ែត្រ និងធ្វើទរទឹកជើងខ្អែបប្រវែង១,៧០០ម៉ែត្រ ស្ថិតនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ អនុប្រធាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋចំនួន៣៥១នាក់ ។
២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ
២០ ឧសភា ជាទិវាចងចាំ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ រងទុក្ខវេទនាគ្រប់បែបយ៉ាង ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការផ្លូវការ អាជីវកម្មរោងចក្រស៊ីម៉ងត៍របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក. នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ថា៖ “២០ ឧសភា ជាទិវាចងចាំ” ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ បាត់បង់សមាជិកគ្រួសារ,បានរងទុក្ខវេទនាគ្រប់បែបយ៉ាងក្នុងរបប ប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃដែលបានកើតចេញពីការបែកបាក់ជាតិ។ “មូលហេតុអ្វីបានជាយើងចាំបាច់ត្រូវរំលឹកអំពីអតីតកាលដ៏ឈឺចាប់នេះ? ព្រោះយើងចងចាំនូវការឈឺចាប់ដែលកើតចេញពីការបែកបាក់ជាតិ ហើយប្តេជ្ញាមិនឱ្យសម័យដ៏អន្ធកាលខ្មៅងងឹតនេះ កើតឡើងជាថ្មី នៅលើទឹកដីដ៏អស្ចារ្យរបស់យើងទោះក្នុងតម្លៃណាក៏ដោយ”។ ដោយឡែក, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិធីសម្ពោធសមិទ្ធផលរោងចក្រស៊ីម៉ងត៍ដ៏ធំ នាពេលនេះ បង្ហាញយ៉ាងច្បាស់នូវការប្រែក្លាយទីតាំងដែលធ្លាប់តែជាកន្លែងកាប់សម្លាប់ខ្មែរ, ពោរពេញដោយការសោកសង្រេង និង ទុក្ខលំបាកវេទនា មកជាកន្លែងស្រស់បំព្រង, ប្រកបដោយការរីកចម្រើន និងការអភិវឌ្ឍ ពិសេសជាកន្លែងដែលចូលរួមចំណែកបង្កើតការងារជូនដល់បងប្អូនអ្នកឱរ៉ាល់ ខេត្តកំពង់ស្ពឺ […]
ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ១១,៧៧ ម៉ែត្រ ទទឹង ៥ ម៉ែត្រ
ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ១១,៧៧ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ព្រៃវែង:ព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥ លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ១១,៧៧ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ជាថវិកាអភិវឌ្ឍមូលនិធិឃុំកញ្ចំ ក្នុងឆ្នាំ២០២៥ ស្ថិតនៅចំណុច ភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្ដម ហេង ស៊ុក ប្រធានក្រុមការងារចុះជួយភូមិវាល តំណាង ឯកឧត្តម យ៉ាល់ ពិសិដ្ឋ ប្រធានក្រុមការងារចុះជួយឃុំកញ្ចំ ។ +សមាសភាពចូលរួមមាន៖ លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល កងកម្លាំងទាំងបី ប្រធាន និងមន្ត្រី ជំនាញចំណុះរដ្ឋបាលស្រុក អាជ្ញាធរឃុំ-ភូមិ និងប្រជាពលរដ្ឋសរុបចំនួន ២៣៥ នាក់ ស្រីចំនួន ១២៣ នាក់ ។ នៅក្នុងនោះដែរ […]
ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងសង្គមកិច្ច។ នៅក្នុងជំនួបប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល អូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជាលើវិស័យពិការភាព និងគាំពារសង្គម ជាពិសេស កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាក្នុងការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ ហៅកាត់ថា (ACCESS 2)។ ព្រមជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងអំពីសារសំខាន់នៃការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យគាំពារសង្គម និងពិការភាពផងដែរ។
ពិធីបើកវគ្គបណ្តុះបណ្ដាលរំលឹក ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់មន្រ្តីកម្មវិធីឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង
ពិធីបើកវគ្គបណ្តុះបណ្ដាលរំលឹក ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់មន្រ្តីកម្មវិធីឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង ព្រៃវែង:ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ឡុង គន្ធា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជួរ រតនៈ អគ្គនាយកមូលនិធិជាតិជំនួុយសង្គម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលរំលឹក ស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់មន្រ្តីកម្មវិធីឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅប្រជុំធំ «A»សាលាខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី៖ ប្រភិភូអមដំណើរ អគ្គនាយកមូលនិធិជាតិជំនួយសង្គម ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រធានមន្ទីរអប់រំយុវជន និងកីឡា ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត លោក លោកស្រី មេឃុំ ចៅសង្កាត់ មន្រ្តីកម្មវិធីឃុំ សង្កាត់ ការិយាល័យអប់រំក្រុង ស្រុក សរុបប្រមាណ២៥៨រូប។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសម្ពោធបើកឱ្យដំណើរជាផ្លូវការ “រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក”
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសម្ពោធបើកឱ្យដំណើរជាផ្លូវការ “រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក” រោងចក្រស៊ីម៉ងត៍ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានសមត្ថភាពផលិតកម្មស៊ីម៉ងត៍ចំនួន ២,២លានតោនក្នុងមួយឆ្នាំ និងបង្កើតការងារផ្ទាល់ និងប្រយោលចំនួនជាង១០០០កន្លែង ។ កាបង្កើតរោងចក្រផលិតស៊ីម៉ងតិ៍នៅកម្ពុជា ជាការឆ្លើយតបទៅនិងតម្រូវការកើនឡើងនៃការកសាងសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលពីមុនយើងតែងតែពឹងផ្អែកលើការនាំស៊ីម៉ងតិ៍ចូលពីក្រៅប្រទេស ។ គិតត្រឹមឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦ ដែលអាចផលិតស៊ីម៉ងត៍បានជាង ១១លានតោនក្នុងមួយឆ្នាំ ។ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃអង្គារ ទី២០ ឧសភា ២០២៥