សហគមន៍កសិកម្មកសិកអភិវឌ្ឍន៍ថ្មីស្ថិតនៅឃុំស្វាយភ្លោះ អាចផលិតបន្លែបាន២០០០ទៅ៣០០០គីឡូក្រាមក្នុងមួយថ្ងៃសំរាប់ផ្គត់ផ្គង់ទៅទីផ្សា
ព្រៃវែង៖ បើតាមការឲ្យដឹងរបស់ មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា សហគមន៍កសិកម្មកសិកអភិវឌ្ឍន៍ថ្មី
ដែលស្ថិតនៅឃុំស្វាយភ្លោះស្រុកពាមជរខេត្តព្រៃវែង
ដែលបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ ២០១៩
សហគមន៍មានសមាជិកសរុប ១៥៨ នាក់ស្រី ៦២ នាក់ មានផ្ទៃដីផលិតបន្លែចំនួន ១៥ ហិត្តា ដែលអាចផលិតបន្លែបាន ២០០០ ទៅ ៣០០០ គីឡូក្រាម
ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារួមមាន ត្រប់ស្រួយ, ននោងជ្រុង, ស្ពៃក្រញ៉ាញ់, ស្ពៃចង្កឹះ, ស្ពៃខ្មៅ, ត្រសក់, ននោងមូល, ប៉េងប៉ោះ, សន្តែកគូ, ត្រឡាច, ល្ពៅ។ល។ លក់ទៅឲ្យឈ្មួញទៅភ្នំពេញ់ និងឈ្មួញទៅផ្សាអ្នកលឿង ទូទាត់នៅកន្លែងខ្លះ លក់ទៅក្រុមហ៊ុនខ្លះ។
នៅក្នុងឱកាសនៃសហគមន៍អភិវឌ្ឍន៍ថ្មី បានអភិវឌ្ឍន៍ខ្លួន នៅក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ នេះលោកជំទាវ ជុន បូរ៉ានី ភរិយា ឯកឧត្ដមអភិបាលខេត្តព្រៃវែង រួមដំណើរដោយលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង និងក្រុមការងា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលវឌ្ឍនភាពការងាររបស់ សហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មីនេះ។ ដែលនេះបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់បងប្អូនកសិករ និងការវិវត្តនៃវិស័យកសិកម្មក្នុងមូលដ្ឋាន ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាកំពុងជំរុញការផលិតកសិផលប្រកបដោយគុណភាពសម្រាប់ទីផ្សារ។
លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសហគមន៍ដែលបានរួមគ្នាពង្រឹងសង្វាក់ផលិតកម្ម កាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូលតាមរយៈការធ្វើកសិកម្មបែបទំនើប។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការចងក្រងជាសហគមន៍ ដើម្បីមានអំណាចក្នុងការចរចាតម្លៃទីផ្សារ និងទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីស្ថាប័នពាក់ព័ន្ធ។ ដែលជាការជំរុញឱ្យកសិករអនុវត្តតាមគោលការណ៍កសិកម្មល្អ ដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារ និងឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។
លោកជំទាវបានណែនាំឱ្យបងប្អូនកសិករត្រៀមលក្ខណៈ និងរៀនបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាថាទិន្នផលនៅតែមានស្ថិរភាព ទោះបីក្នុងលក្ខខណ្ឌអាកាសធាតុក្តៅខ្លាំង ឬខ្វះទឹកក៏ដោយ៕
