លោកជំទាវ ជុន បូរ៉ានី ចុះពិនិត្យ និងលើកទឹកចិត្តសហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី ដែលស្ថិតនៅឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង

លោកជំទាវ ជុន បូរ៉ានី ចុះពិនិត្យ និងលើកទឹកចិត្តសហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី ដែលស្ថិតនៅឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង

​ព្រៃវែង៖ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ នេះ លោកជំទាវ ជុន បូរ៉ានី ភរិយា ឯកឧត្ដមអភិបាលខេត្តព្រៃវែង រួមដំណើរដោយលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង និងក្រុមការងា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលវឌ្ឍនភាពការងាររបស់ សហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី ដែលមានទីតាំងស្ថិតនៅក្នុងភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។

​ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់បងប្អូនកសិករ និងការវិវត្តនៃវិស័យកសិកម្មក្នុងមូលដ្ឋាន ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាកំពុងជំរុញការផលិតកសិផលប្រកបដោយគុណភាពសម្រាប់ទីផ្សារ។

<span;>​លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសហគមន៍ដែលបានរួមគ្នាពង្រឹងសង្វាក់ផលិតកម្ម កាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូលតាមរយៈការធ្វើកសិកម្មបែបទំនើប។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការចងក្រងជាសហគមន៍ ដើម្បីមានអំណាចក្នុងការចរចាតម្លៃទីផ្សារ និងទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីស្ថាប័នពាក់ព័ន្ធ។ ដែលជាការជំរុញឱ្យកសិករអនុវត្តតាមគោលការណ៍កសិកម្មល្អ ដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារ និងឆ្លើយតបទៅនឹងតម្រូវការអ្នកប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។

<span;>​ជាមួយវត្តមានរបស់លោកជំទាវ ជុន បូរ៉ានី នាឱកាសនេះ មិនត្រឹមតែជាការផ្តល់កម្លាំងចិត្តដល់កសិករក្នុងភូមិដីស្រុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះវិស័យកសិកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

<span;>លោកជំទាវបានណែនាំឱ្យបងប្អូនកសិករត្រៀមលក្ខណៈ និងរៀនបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាថាទិន្នផលនៅតែមានស្ថិរភាព ទោះបីក្នុងលក្ខខណ្ឌអាកាសធាតុក្តៅខ្លាំង ឬខ្វះទឹកក៏ដោយ។

<span;>បើយោងតាមរបាយការណ៍របស់ មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានឲ្យដឹងថា សហគមន៍កសិកម្ម អភិវឌ្ឍន៍ថ្មីស្ថិតនៅភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ដែលបានបង្កើតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ សហគមន៍មានសមាជិកសរុ១០២ នាក់(ស្រី៣៤នាក់) មានផ្ទៃដីផលិតបន្លែសរុប១៧ហិកតា ដែលអាចផលិតបន្លែបាន២៥-៣៥តោន/ថ្ងៃ  សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារ រួមមាន ត្រសក់ ,ម្រះ ,ប៉េងបោះ, ម្ទេស ខាត់ណា ។ល។ ប្រឈមនឹងទីផ្សារលក់អោយឈ្មួញកណ្ដាល មិនទាន់មានកុងត្រាតម្លៃ។ រាល់ផលិតផលដែលផលិតបាន គឺមានអ្នកប្រមូលទិញមកដឹកជញ្ជូន និងទូទាត់ដល់ទីកន្លែង។ ភាគច្រើននៃបន្លែ គឺអ្នកប្រមូលទិញយកទៅផ្គត់ផ្គង់ទៅផ្សារនៅភ្នំពេញ ផ្សារកៀនស្វាយ និងផ្សារអ្នកលឿង ៕

Leave a Reply

Your email address will not be published. Required fields are marked *