មជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែង ជាទីកន្លែងផ្តល់ព័ត៌មានច្បាស់លាស់ និងជួយណែនាំដល់ភ្ញៀវទេសចរ ក្នុងការធ្វើដំណើរទស្សនាកម្សាន្ត និងស្វែងយល់អំពីគោលដៅទេសចរណ៍ សេវាកម្ម និងសកម្មភាពនានា ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល

មជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែង ជាទីកន្លែងផ្តល់ព័ត៌មានច្បាស់លាស់ និងជួយណែនាំដល់ភ្ញៀវទេសចរ ក្នុងការធ្វើដំណើរទស្សនាកម្សាន្ត និងស្វែងយល់អំពីគោលដៅទេសចរណ៍ សេវាកម្ម និងសកម្មភាពនានា ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល
ចេញផ្សាយ ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២៦
ខេត្តស្ទឹងត្រែង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅមជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ខេត្តស្ទឹងត្រែង ដែលមជ្ឈមណ្ឌលនេះមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានអំពីតំបន់ទេសចរណ៍ដ៏មានសក្តានុពល នុងសម្បូរបែបនៅក្នុងខេត្ត ព្រមទាំងការតាំងបង្ហាញផែនទី ទស្សនាវដ្តីទេសចរណ៍ និងឯកសារព័ត៌មានផ្សេងៗ ដែលជួយឱ្យភ្ញៀវទេសចរទទួលបានចំណេះដឹងបន្ថែមអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តស្ទឹងត្រែង។ ការផ្តល់ព័ត៌មានជាក់លាក់ និងសេវាកម្មយ៉ាងអំណោយផលនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកាន់តែច្រើន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនត្រូវធ្វើយ៉ាងណាឱ្យមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ស្របតាមលក្ខណៈស្តង់ដាជាមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា ដោយផ្តោតលើការរៀបចំ និងគ្រប់គ្រងទីតាំងអាគារ ការគ្រប់គ្រងបរិស្ថាន និងអនាម័យ ការគ្រប់គ្រងការផ្តល់ព័ត៌មានទេសចរណ៍ ការពង្រឹងគុណភាពសេវាកម្ម និងផលិតផល ការពង្រឹងការងារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវ និងការប្រើប្រាស់ផលិតផលក្នុងស្រុក។

Leave a Reply

Your email address will not be published. Required fields are marked *